ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ត្រូវលង់ទឹកត្រពាំងស្លាប់ ឪពុកម្ដាយយំបោកខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសម្នាក់លង់ទឹកត្រពាំងស្លាប់យ៉ាងអាណោចអាធ័ម បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០ នាទីរសៀល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅដីឡូត៍មួយកន្លែង ក្នុងភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ ឡុង ម៉េងស្រ៊ាង អាយុ១០ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅជាមួយអាណាព្យាបាលនៅផ្លូវបេតុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងប្រុសប្រហែលជា៤នាក់ បានបបួលគ្នាទៅហែលទឹកត្រពាំងនៅចំណុចកើតហេតុខាងលើ ។ ដោយឡែកកុមារារងគ្រោះបានហែលទៅកន្លែងទឹកជ្រៅក៏បានលិចចូលទៅក្នុងទឹកបាត់ ពេលក្មេងៗដែលជាមិត្តភក្តិចុះទៅលេងទឹកជាមួយគ្នាឃើញបាត់ អាស្រ៊ាង ក៏រត់មកប្រាប់អ្នកភូមិថាអា ស្រ៊ាងលង់ទឹកលិចបាត់ហើយភ្លាមៗនោះ អ្នកភូមិបាននាំគ្នាជួយចុះរាវអស់រយះពេលជាងកន្លះម៉ោង ទើបអ្នកភូមិ និងប្រជាការពារមុជទឹករកក្មេងប្រុសខាងលើនេះឃើញ តែអកុសលក្មេងប្រុសឈ្មោះ ស្រ៊ាង បានផុតដង្ហើមដោយឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកំណត់ហេតុ និងប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖