ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះមិនប្រណីប្រល័យជីវិតបុរសម្នាក់ខណះដេញក្របីពីវាលស្រែមកផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះ បន្ទាប់ពីដេញក្របីមកផ្ទះ ចៃដន្យត្រូវរន្ទះមិនប្រណីបាញ់មួយគ្រាប់កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ​តែងម៉ៅ​ ឃុំ​ចន្រ្ទា​ ស្រុក​ចន្រ្ទា​ ខេត្ត​ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសុខ​ សុភី អាយុ​៤៥​ឆ្នាំមុខរបរកសិករ​ មានទីលំនៅ​ភូមិ​តែងម៉ៅ​ ឃុំ​ចន្រ្ទា​ ស្រុក​ចន្រ្ទា​ ខេត្តស្វាយរៀង ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ មានភ្លៀងរលឹមស្រិចៗលាយឡំ នឹងខ្យល់បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យមេឃងងឹត ទើបឃើញបុរសរងគ្រោះបានប្រញាប់ប្រញាលរត់ទៅកណ្ដាលវាលស្រែ ដើម្បីទៅដេញក្របីត្រឡប់មកផ្ទះ ចម្ងាយប្រមាណ១ ៤០០ម៉ែត្រ​ខណៈនោះស្រាប់តែត្រូវរន្ទៈបាញ់មួយគ្រាប់លាន់សូរក្ឌាំងបង្កការភ្ញាក់ផ្អើលដលអ្នកភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះលើកមកផ្ទះអកុសលហួសពេលទៅហើយ ។

បច្ចប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលសោកសង្រេងបំផុត ៕ យឹម សុថាន


ចែករំលែក៖