ភ្នំពេញ ៖ យុវជនម្នាក់បានបោកក្បាល និងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លាប់គួរឲ្យអាណោចអាធម័ និងម្នាក់ទៀតដែលជិះខាងក្រោយរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីផឹកស៊ីក្នុងល្បឿនលឿនមិនប្រយ័ត្ន បានទៅបុករបាំងថ្ម កាលវេលា ម៉ោង៩ និង៤០នាទីយប់ ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ចំណុចជិតរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ម៉ន ហេងទី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
យោងតាមសម្តីជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងជនរងគ្រោះ(សព) បានជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P.5912 ទើបតែចេញពីកម្មវិធីផឹកសុីមួយកន្លែង ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងទឹសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញ ទំហឹង បណ្តាលឲ្យបោកក្បាល និងថ្មស្លាប់ ភ្លាមៗ (អ្នកបើក) និង រូបគាត់រងរបួសស្រាល ដែលជិះពីក្រោយ។ ចំណែកម៉ូតូរងការខូចខាត បែកកាទែរម៉ាសុីនហៀរប្រេងពេញផ្លូវ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិកាដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំសាច់ញាតិមកទទួលយក ចំណែកសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សុខាសែនជ័យ