ព័ត៌មានទាន់ហេតុការណ៍៖

សម្លាប់ប្រពន្ធ ពេលសមត្ថកិច្ចចូលទៅធ្វើអន្តរាគមន៍ កាប់ទាំងសមត្ថកិច្ចទៀត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖  កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពអារ.កប្រពន្ធរបស់ខ្លួនឯង បណ្តាលឲ្យស្លាប់នៅលើផ្ទះហើយបានកាប់ មកលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យរបួសថែមទៀត ខណ:ចុះប្រតិបត្តិការបង្ក្រាបជាក់ ស្តែងនៅចំណុចភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច ឃាត់ខ្លួនបាន ជនកំណាចរូបនេះកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃ អាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីកើតហេតុជាងមួយម៉ោង។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកក្រូច ឆ្មារ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆយ ឈឿន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ រស់ នៅភូមិឃុំកើតហេតុខាងលើ ។ នៅម៉ោង៤រសៀលថ្ងៃកើតហេតុជនសង្ស័យ ផឹកស៊ីស្រវឹងបានប្រើអំពើហិង្សា អារ.ក ប្រពន្ធនឹងកណ្តៀវជិតដាច់ ដែលប្រពន្ធ ឈ្មោះ ខាន់ នូ អាយុ៥៨ឆ្នាំ។ ពេលឃើញ ប្រពន្ធមិនទាន់ស្លាប់ ប្តីកំណាចរូបនេះបានយកកាំបិតកាប់លើប្រពន្ធជាច្រើនកាំបិតទៀត រហូតស្លាប់យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកកូនប្រុសម្នាក់ ឈ្មោះ ឈឿន ឆាយ អាយុ១០ឆ្នាំ រស់នៅកំព្រា ដោយឪពុកជាប់គុក ម្តាយបាត់បង់ជីវិត។

បន្ទាប់មកលោកអនុសេនីយ៍ទោ ឆេ ឡាង នាយរងប៉ុស្តិ៍ ទួលស្នួលទៅធ្វើអន្តរាគមន៍ ក៏ត្រូវជននេះកាប់នឹងកាំបិតផ្គាក់ ត្រូវចំ ក្បាល ដាច់លលាដ៍ក្បាលត្រូវបានក្រុម  គ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាម ។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បាន សហការគ្នាជាមួយនគរបាលស្រុក ក្រូចឆ្មារចាប់ជនដៃដល់ទាល់តែបាន និងរឹបអូស វត្ថុតាង មានកាំបិតផ្គាក់២ដើម និងកណ្តៀវ ១ដើម។

ករណីនេះមន្ត្រីនគរបាលជំនាញបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរ បាលស្រុកក្រូចឆ្មារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូង ឃ្មុំចាត់ការតាមច្បាប់៕ វណ្ណៈ


ចែករំលែក៖