ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន​ជិត១០កញ្ចប់ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃ​អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃ​ទី​៨ ខែ​តុលា​ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច ព្រលានយន្ដហោះកងកេង ស្ថិតក្នុងភូមិ​ថ្មធំ ឃុំរាម ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម គង្គា (ហៅតាប់) ភេទប្រុស អាយុ២៩ឆ្នាំ​ មានទីលំនៅ ភូមិ​ថ្មធំ ឃុំរាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ មុខរបរ​នេសាទ​ ។

បើតាមលោកអធិការបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាសកម្មពាក់ពន្ធ័នឹងការជួញដូរគ្រឿងញៀននៅមូលដ្ឋាននោះផងដែរ ។

ក្រោយឃាត់ខ្លួននគរបាលដកហូត​ វត្ថុតាងរួមមាន៖ ម្សៅក្រាមសារធាតុញៀនចំនួន០៨កញ្ចប់(ធំ​៣កញ្ចប់ តូច៥កញ្ចប់) និង​ទូរស័ព្ទដៃចំនួ​ន ០១គ្រឿង ។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖