ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ២គ្រឿងបុកគ្នាធ្លាយប្រេងហូរពេញផ្លូវរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំ២គ្រឿងបុកគ្នាធ្លាយប្រេងហូរពេញផ្លូវ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងនៅពីម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តបាញ់បេតុងមួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 5A-1037 បើកបរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកទៅប៉ះនឹងរថយន្តក្រុមហ៊ុន ptt មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5602 ទៀតបើកបរដោយបុរសម្នាក់មកពីក្រោយ ស្របទិសគ្នាបណ្ដាលឲ្យកៀបជាប់ធ្លាយស៊ីទែនប្រេង ហូរពេញផ្លូវ និងបណ្ដាលឲ្យខាងភាគីរថយន្តបាញ់បេតុងមានគ្នា ០៣ នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ចំណែកម្ចាស់រថយន្តដឹកប្រេងចុះគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរចុះរវាស់វែងមកយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖