ព័ត៌មានទាន់ហេតុការណ៍៖

ធ្វេសប្រហែសរបស់ឪពុកម្តាយបន្តិច បណ្តាលឲ្យកូនស្រីលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  ក្មេងស្រីម្នាក់មានឈ្មោះ សួន ពិសី អាយុ១៨ខែ បានលង់ទឹកស្លាប់ វេលាម៉ោង១៦និង១០នាទី ស្ថិតនៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ គ្រាដែលកុមារីរងគ្រោះចុះលេងទឹកប្រឡាយនៅខាងមុខផ្ទះឪពុកម្តាយមិនបានដឹង។

បើយោងតាមព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាមុនពេលកើតហេតុកុមាររងគ្រោះបានរត់លេងនៅមុខផ្ទះ ដោយឪពុកម្តាយមិនបានចាប់អារម្មណ៍ថាកូនចុះទៅលេងទឹកប្រឡាយនោះទេ។លុះបាត់កូនស្រីម្តាយក៏ដើររក   នៅប្រឡាយមុខផ្ទះ ហើយចុះរាវរក ស្រាប់តែឃើញកុមារីឈ្មោះ សួន ពិសីបានស្លាប់បាត់ហើយ។ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។

ឪពុកឈ្មោះ ម៉ាន សុីន អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ម៉ូត សុជា អាយុ២៨ឆ្នាំ។ សាកសពកុមារីរងគ្រោះបន្ទាប់មកត្រូវបានស្រង់ចេញពីក្នុងទឹកនិងសមត្ថកិច្ចចុះទៅត្រួតពិនិត្យតាមជំនាញ ក៏បានប្រគល់គ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សំ វិច្ឆិកា


ចែករំលែក៖