ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យ៣នាក់ ករណីឆក់កាបូប និងទូរសព្ទ័ដៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនករណីឆក់កាបូប និងទូរសព្ទ័ដៃ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ម៉ោង០៣និង២០នាទី នៅចំណុចមុខផ្សារបឹងបៃតង ផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៥នាក់ គេចខ្លួន០២នាក់(ឈ្មោះគ្រីត , ឈ្មោះ ជ័យ) ករណីពីថ្ងៃទី ០៣ខែ១០ឆ្នាំ២០១៩ ម៉ោង១៣ និង១០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង០៣នាក់ ៖ ១-ឈ្មោះ ហួត ឆៃ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ២- ឈ្មោះ ម៉ក់ ទេពរ៉ានីដា ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌដង្កោ (គ្មានសារធាតុញៀន) ៣-ឈ្មោះ សេន រាជសី មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួកគោក (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះមានឈ្មោះ ពៅ ដារ៉េត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ទូរសព្ទ័ដៃ០៣គ្រឿង(ម៉ាកអាយហ្វូន០២គ្រឿង និងណូគារចុចពិល០១គ្រឿង) , លុយដុល្លា៤០០ដុល្លា លុយខ្មែរ ៣០០.០០០រៀល ។ ចំណែកសម្ភារដកហូត ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៨ គ្មានស្លាកលេខ , ២-ម៉ាកប៊ីត ពណ៌ខៀវលាយស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HU-3040 រប់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖