ព័ត៌មានទាន់ហេតុការណ៍៖

គណៈអភិបាលខណ្ឌទួលគោក ចុះទៅបង្ក្រាបទីតាំបើកល្បែងស៊ីសងខុសច្បាប់ ដកហូតបានទូបាញ់ត្រី២ទូ និងទូបៀ៥ទូ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឯក ឃុន ឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាឲ្យមន្ត្រីសាលាខណ្ឌ និងកម្លាំងមានសមត្ថកិច្ចចុះទៅបង្ក្រាបទីតាំបើកល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី)មួយកន្លែង ដកហូតបានទូបាញ់ត្រី ចំនួន០២ទូ និងទូបៀរចំនួន០៥ទូ កាលពីវេលាម៉ោងម៉ោង៣និង១៥នាទីរសៀល នៅថ្ងៃ១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ២៣០z ក្រុមទី១០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលសាលាខណ្ឌ តំណាងលោកអភិបាលខណ្ឌ មន្ត្រីសាលាសង្កាត់ផ្សារដើមគរ និងកម្លាំងសមត្ថកិច្ច នៃអធិការរដ្ឋាននគរបាលខណ្ឌទួលគោកជាច្រើននាក់ផងដែរ ។

យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពសាលាខណ្ឌទួលគោក បានឲ្យដឹងថា ក្រុមការងារបានសម្រេចបិទឃ្លុំបេចាក់សោទ្វារផ្ទះបើកលេងល្បែងស៊ីសងខាងលើនោះ ដោយប្រគល់កូនសោអោយទៅលោក ចៅសង្កាត់ផ្សារដើគ ជាអ្នករក្សាទុកទទួល ខុស ត្រូវ។

ដកហូតទូហ្គេមបាញ់ត្រីចំនួន ០២គ្រឿង និងទូបៀចំនួន០២គ្រឿង ដឹកយកទៅរក្សាទុកបណ្តាះអាសន្ននៅសាលាខណ្ឌទួលគោក និងអ្នកលេងចំនួន០៩នាក់ ស្រី ០១នាក់ អប់រំនៅនឹងកន្លែងផ្ទះបើកលេងល្បែង រួចអោយវិលត្រឡប់ទៅលំនៅឋានវិញ ចំណែកអ្នកមើលការខុសត្រូវ គេចខ្លួនបាត់ ៕ ជ្រោយពេជ្រ


ចែករំលែក៖