ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបយ៉ាងលឿន ទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ តែមិនមានអ្នករងរបួស ។
ហេតុការណ៍នេះបានកើតឡើង នៅនៅម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្តុបក្ដាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER VELAR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-1777 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានជ្បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្ដាលឲ្យរបាំងថ្មពីរផ្ទាំងរងការខូចខាត។ចំណែកឯរថយន្តខ្ទេចមួយកំណាត់មុខទៅមុខលែងរួច ភ្លាមៗនោះគេឃើញអ្នកបើករថយន្ត បានរត់ចុះពីរថយន្ដគេចខ្លួនបាត់ ពីកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅនៅនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ៕ ជ្រោយពេជ្រ