ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តចេញមកពីមើលកូនឈឺបើកបុកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តចេញមកពីមើលកូនឈឺ ខណ:មេឃកំពុងភ្លៀង មើលផ្លូវមិនសូវច្បាស់ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចចេញពីជួរ ចំណែករថយន្តការក្រឡេកង់រថយន្តទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបក្តាន់ពីរ  ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីពីបុរសជាអ្នកបើកបររថយន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់រួមជាមួយប្រពន្ធ បានបើកបររថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI-5949 ទើបចេញពីមើលកូនរបស់គាត់ឈឺដេកសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ដោយធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ មេឃ កំពុងតែធ្លាក់ភ្លៀង ធ្វើឲ្យគាត់មើលផ្លូវមិនសូវច្បាស់ បានជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចអស់មួយកង់ ។ ចំណែករថយន្ត ដាច់ក្រឡេកង់ទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានរាយការណ៍ជូនសមត្ថកិច្ចជំនាញចរាចរ ឲ្យចុះមស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖