ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួននារីម្នាក់ក្រោយលួចទូរស័ព្ទគេ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ បាន​ធ្វើ​សកម្មភាព​លូក​កាបូបស្ពាយ​លួច​យក​ទូរស័ព្ទ​ដៃ​០១​គ្រឿង ពីនារីម្នាក់បានសម្រេចហើយ ប៉ុន្តែត្រូវ​​​ជន​រង​គ្រោះ​​ដឹងខ្លួនទាន់​ក៏​បាន​ស្រែក​ឆោ​ឡោ​ ផ្អើលដល់កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១​ ឃាត់​ខ្លួន​ភ្លាមៗ កាលពីថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៤​និង​៣០​នាទីរសៀល​ នៅ​ចំណុច​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ ផ្លូវ​ព្រះមុន្នី​រ៉េ​ត​ ភូមិ​ទ្រា​៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ម៉ា​ ឡេ​ង​ ភេទ​ស្រី​ អាយុ ​២៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ សង្កាត់​អូរ​ឬ​ស្សី​ទី​១​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ មុខរបរ​ មិន​ពិតប្រាកដ​ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​ ។​ ចំណែកជន​រង​គ្រោះ​ឈ្មោះ​ សិត​ រក្សា​វ​ទី​ ភេទ​ស្រី​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ ជាសិស្ស​ ទីលំនៅ​ផ្ទះ​លេខ​៣៩​អឺ​០​ ផ្លូវ​លេខ​៤៦២​ សង្កាត់​ ទន្លេបាសាក់​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​ ​ ។​

​វត្ថុ​តាង​ចាប់​យក​៖​ ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ច​ ព​ណ៌​ទឹកមាស​ (​ជា​របស់​ជន​រង​គ្រោះ​)​ ។​

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ បានឲ្យដឹងថា នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ បាន​មក​ទិញ​សម្ភារ:​ប្រើប្រាស់​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​មាន​ស្ពាយ​កាបូប​ចំនួន​មួយ​ខាងក្នុង​មាន​ដាក់​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ច​ ព​ណ៌ទឹកមាស​ និង​ សម្ភារ:​មួយ​ចំនួន​ទៀត​ ។ ​ខណៈ​នោះ​ជនសង្ស័យ​​ បាន​មក​ធ្វើ​សកម្មភាព​លូក​កាបូបស្ពាយ​លួច​យក​ទូរស័ព្ទ​ដៃ​០១​គ្រឿង​​ របស់​ជន​រង​គ្រោះ​​ហើយ​រត់គេច​ខ្លួន​ ភ្លាម​នោះ​ជន​រង​គ្រោះ​បានដឹង​ទាន់​ក៏​បាន​ស្រែក​ឆោ​ឡោ​ និងដេញ​តាម​ចាប់​ជនសង្ស័យ​ រួចឆែក​រក​ឃើញ​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ច​របស់​ខ្លួន​នៅ​ក្នុង​ហោប៉ៅ​ខោ​ជនសង្ស័យ​​ ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​និង​ដាក់​ពាក្យបណ្តឹង​ឲ្យ​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖