ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន ! ចោរស្ទាវស្ទើរភ្លើងញាមលួចគេច្រើនដងបានសម្រេច ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ធំ៖ លួចគេបានគ្រាន់ គេតាមទាន់ ក្រែល !ចោរស្ទើរភ្លើងម្នាក់ ចាប់ខ្នោះសមត្ថកិច្ច ពេលកំពុងធ្វើសកម្មភាពគាស់ផ្ទះពលរដ្នម្នាក់ ជាច្រើនដង ចុងក្រោយ ម្ចាស់ប្ដឹងសមត្ថកិច្ចរៀបចំដាក់អន្ទាក់បានសម្រេច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ៥០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ហឿន សុខហេង ភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លន់ ចាន់ ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដត្រូវបានឃាត់ខ្លួន ។

ជនរងគ្រោះឈ្មោះ ហឿន សុខហេង ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានចូលលួចនៅក្នុងផ្ទះរបស់ជនរងគ្រោះខាងលើចំនួន ៤ ដងរួចមកហើយ ។ ជាក់ស្ដែងលើកទី ៤ ចុង ក្រោយនេះ ត្រូវបានម្ចាស់ផ្ទះសហការជាមួយសម្ថកិច្ចចាប់ខ្លួនបានពេលកំពុងធ្វើសកម្មភាព ប្រើដែកគាស់ជញ្ជាំងចូលក្នុងផ្ទះជនរងគ្រោះ ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីចងក្រងសំណុំរឿងបញ្ជូនបន្ដ ៕ ប៊ុនរិទ្ធី


ចែករំលែក៖