ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់រ៉ឺម៉កកង់បីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងចម្ការ ស្វាយចន្ទីនៅក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា អ្នករត់ រ៉ឺម៉កកង់បីម្នាក់ត្រូវបានគេ ប្រទះឃើញដេកស្លាប់ក្នុងចម្ការស្វាយចន្ទី រហូតហើមស្អុយហើយក៏បាន រាយការណ៍មកសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ។

ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា សាកសពឈ្មោះ យ៉ាន់ ធារ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់រ៉ឺម៉កដឹកភ្ញៀវមានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅចាំដីចម្ការស្វាយ ( ដីខ្លួនឯង ) ដែលមានទីតាំងកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យរបស់ជំនាញខេត្ត សាកសពបាន ស្លាប់ដោយសារខ្យល់គរ ក្រៅពីនោះ សាកសពពុំមានអី្វពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។

បើតាមការសួរនាំសាក្សីបានដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ គឺលើសឈាមធ្លាប់ ប្រកាច់ម្តងរួចមកហើយ ដោយជនរងគ្រោះតែងតែផឹកស្រាម្តងម្កាលកន្លងមក ។

បន្ទាប់ពីសមត្ថកិច្ចចម្រុះធ្វើកោសល្យវិច័យរួចមក ក៏បានប្រគល់សពទៅ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖