ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរី ហាយប្រឺដ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7314 ត្រូវពលរដ្ឋប្រទះឃើញគេយកមកប្លុងចោល

ចែករំលែក៖

ភ្នំពេញ៖ ច្រកចេញចូលតាមឌួងហែមមួយកន្លែងក្នុងសង្កាត់បឹងសាឡាង ត្រូវបានកក់ស្ទះដោយសាររថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រឺដមួយគ្រឿង ត្រូវជនមិនស្គាលអត្តសញ្ញាណ ជិះយកមកប្លុងចោលមិងដឹងតាំងពីពេលណា ។

ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតភូមិកូនខ្ចី សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែគេយកមកប្លុងចោលនោះម៉ាកតូយ៉ូតាកាមរី ហាយប្រឺដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7314 ។

ប្រភពដដែលបន្តថា រថយន្តមួយនេះអាចមកពីអ្នកបើកបរស្រវឹង បានបើកចូលតាមច្រកនេះហើយបើកចេញទៅវិញមិនរួចក៏ទុកចោលតែម្តង ។ ចំណែកពលរដ្ឋខ្លះទៀតក៏និយាយថា ឬមួយរថយន្តនេះត្រូវក្រុមចោរលួចបានហើយ តែគេចមិនរួចក៏យកមកប្លុងចោលនៅទីនេះ ហើយគេចខ្លួនបាត់ស្រមោល ។

ក្រោយកើហេតុប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌទួលគោក យករថយន្តស្ទួចមកស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសិន ដើម្បីស្វែងរកម្ចាស់ និងសួរនាំរឿងនេះឲ្យបានដឹងច្បាស់ ៕ស តារា


ចែករំលែក៖