ព័ត៌មានទាន់ហេតុការណ៍៖

មេព្រៃខេត្តយូរៗ ចុះបង្ក្រាបម្តង នូវមុខជំនួញជួញដូរទិញលក់សាច់សត្វព្រៃ រស់ និងងាប់ក្នុងផ្សារសាមគ្គី

ចែករំលែក៖

ខេត្តស្ទឹងត្រែង: សាច់សត្វព្រៃរស់នឹងងាប់ដាក់លក់យ៉ាងអណាធិប្បតេយ្យ យូៗត្រូវសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្ត ធ្វើការបង្ក្រាបម្តង នៅព្រឹកថ្ងៃច័ន្ទ ១រោច ខែកត្តឹក ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងកើតឈាងខាងជើង កែងផ្សារសាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

តាមការលើកឡើងរបស់ជីវករលក់ដូរម្នាក់ សូមមិនបញ្ចេញឈ្មោះបាននិយាយថា គេតែងតែឃើញមេឈ្មួញជួញដូរលក់សាច់សត្វព្រៃ ដូចបន្លែត្រីសាច់ស្រុកទូរទៅដែរ គេពំុឃើញមានអាជ្ញាធរឬសមត្ថកិច្ចជំនាញណាចុះហាមឃាត់នោះឬទប់ស្កាត់នោះទេ គេឃើញតែក្រុមឈ្មួញមុខដដែលៗដុះស្លែ បំបែករូបភាពដាក់លក់យ៉ាងអណាធិប្បតេយ្យ កាន់តែច្រើនឡើងៗ យូៗទើបគេឃើញសមត្ថកិច្ចចុះបង្ក្រាបម្តង។

ប្រភពដដែលបានបន្តថា ក្នុងពេលបង្រ្កាបគេពុំដែលឃើញសមត្ថកិច្ចជំនាញ បង្ក្រាបបានមេឈ្មួញអ្នកលក់សាច់សត្វព្រៃនោះទេ គេឃើញសមត្ថកិច្ចមុនបង្ក្រាបរាល់ដង ឃើញក្រុមឈ្មួញគេតែងតែវិចខ្ចប់ទុកដាក់អស់មួយចំនួនរួចទៅហើយ ហើយមិនបានប៉ុន្មានក៍ដាក់លក់វិញដូចដើមវិញក្រោយពីរបង្ក្រាបរួច នេះសរបញ្ចាក់ឲ្យឃើញថាអាជ្ញាធរ នឹងសមត្ថកិច្ចជំនាញអសមត្ថភាព ក្នុងការបង្ក្រាបក្រុមឈ្មួញដុសស្លែរ មុខដដែលៗដាក់លក់សាច់សត្វព្រៃក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែងយើងនេះ ជាក់ស្តែងដូចព្រឹកថ្ងៃទី១៤ ខែតុលានេះ បង្ក្រាបបានតែ៤០គីឡូគ្រាម ឯមនុស្សតែងតែរួចខ្លួនរហូត។

ជុំវិញរឿងនេះលោកហ៊ុន ប៊ុនអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ បានឲ្យដឹងនៅថ្ងៃទី១៥នេះថា: ក្នុងការបង្ក្រាបអ្នកលក់សាច់សត្វព្រៃនេះ ធ្វើឡើងនៅព្រឹកថ្ងៃខែខាងលើ ដោយមានក្រុមការងារជំនាញរដ្ឋបាលព្រៃឈើ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្នុងការបង្ក្រាបនោះមិនបានម្ចាស់អ្នកលក់នោះទេ ដោយម្ចាស់គេចខ្លួនមុនជំនាញយើងទៅដល់ បន្សល់តែសាច់សត្វព្រៃមួយចំនួន។

លោកបន្តថាសាច់បង្ក្រាបនោះដូចជា:១,សាច់ជ្រូកព្រៃ២៤គីឡូគ្រាម ២,សាច់ឈ្លូស១៣គីឡូគ្រាម ៣សាច់ស្រពោចក្រអូប១ក្បាលទម្ងន់៣គីឡូគ្រាម សរុប៤០គីឡូគ្រាម
ហើយលោកថាសាច់សត្វព្រៃនោះទេ បទល្មើសព្រៃឈើលោកថាបង្ក្រាបទាំងអស់ ឲ្យតែមានឬជួបរាយការណ៍មកបង្ក្រាបទាំងអស់។

គួររំលឹកថាមេឈ្មួញអ្នករកស៉ីទិញលក់សាច់សត្វព្រៃរស់នឹងងាប់នោះ គេមិនម៉ែនទើបកើតមានដាក់តាំងលក់នៅលើទីផ្សារសាមគ្គីក្រុងស្ទឹងត្រែងនោះទេ គេឃើញមានដាក់លក់យ៉ាងអណាធិប្បតេយ្យនៅលើទីផ្សារ ដូចបន្លែត្រីសាច់ស្រុកទៅហើយ នេះជាទម្លាប់ឬក៍ជាអាជីបរបរកស៉ីបរបាញ់ ដាក់អន្ទាក់យកមកលក់យ៉ាងគឃ្លើន នៅជ្រុងកែងផ្សាខាងកើតឈាងខាងជើង សមត្ថកិច្ចមិនយកភ្នែកមើលនោះទេ លុះត្រាមានអ្នករាយការណ៍ទើបមានបទបញ្ចា ហើយមុននឹងបង្ក្រាបគួរឲ្យចង់សើច បានខលប្រាប់អ្នកលក់សាច់សត្វព្រៃទាំងនោះឲ្យវិចខ្ចប់ ទុកដាក់បណ្តើៗបាត់អស់មួយចំនួនធំទៅហើយ មុននឹងសមត្ថកិច្ចជំនាញមកដល់សល់បន្តិចបន្តួចតែប៉ុណ្ណោះ ៕ មាស សុផាត


ចែករំលែក៖