ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំចំនួន៣​គ្រឿង បើកលើផ្លូវហាមឃាត់ ត្រូវសមត្ថកិច្ចបន្តប្រតិបត្តិការឃាត់

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីម៉ោង៧និង០០នាទីព្រឹកដល់ម៉ោង៩និង០០នាទីយប់ ថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៩ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ចាន់​ គន្ថេត​ អភិបាលរងខណ្ឌ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ រួមមានកម្លាំងសរុបចំនួន៦០នាក់​ បែងចែក១០គោលដៅ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វើកាចុះឃាត់រថយន្ត ធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស វិថីព្រះស៊ីសុវត្ថិ សហព័ន្ធរុស្សី​ ព្រះសីហនុ​ ព្រះអង្គឌួង​ និងចេញ​ ចូលខុសម៉ោងកំណត់​ ។

ក្នុងប្រតិបត្តិការ​នោះ​ដែរ​ កម្លាំងជំនាញបាន​ឃាត់​រថយន្ត​ធុន​ធំ​ចំនួន​៣គ្រឿង​ ​​បញ្ជូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ​ណែនាំនិងផាកពិន័យតាមច្បាប់ ។

គួរបញ្ជាក់ថាកន្លងមក លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ​ដូនពេញ​ បាន​មានប្រសាសន៍​ថា ​ចំពោះ​ប្រតិបត្តិការ​ ចាប់​រថយន្ត​ធុន​ធំ​ដែល​ហ៊ាន​បើក​លើ​ផ្លូវ​ហាមឃាត់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​នេះ​ដែរ ​ត្រូវ​ធ្វើ​ជាប្រចាំ​​​តែម្ដង​ ព្រោះ​បណ្ដោយ​ផ្លូវ​ទាំងនោះ​ គឺ​មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះមុនីវង្ស និង តីរវិថី​ព្រះស៊ីសុវត្ថិ​ មិន​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​នោះ​ទេ​ ៕ ស តារា


ចែករំលែក៖