ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ ក្នុងទឹកត្រពាំងតាចាន់ផ្អើល ទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិ ក៏ដូចជាព្រះសង្ឃប្រទះឃើញលង់ទឹកត្រពាំងស្លាប់ បង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ច ភ្លាមៗ មកពិនិត្យសាកសព ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកនៅ ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ សំហម អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមអ្នកភូមិបានឲ្យដឹងថា បុរសនេះគឺមានជំងឺសរសៃ ប្រសាទប្រចាំកាយ និងប្រកាច់ជាញឹកញាប់ ហើយជាជំងឺប្រចាំកាយ និង ប្រកាច់ជាញឹកញាប់ដោយត្រូវ បានអ្នកភូមិ និងបងប្អូនក្រុមគ្រួសារ ឲ្យម្ហូបអាហារពិសារៀងរាល់ពេល ។

ប្រភពបន្តថា មុនកើតហេតុ មានព្រះសង្ឃព្រះនាម ព្រំ បាន បាននិមន្តតាមផ្លូវ ស្រាប់តែប្រទះឃើញសាកសព ដេកស្លាប់ក្នុងទឹកត្រពាំងតាចាន់ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានពិនិត្យ សពរួចមកទើបសន្និដ្ឋានថាពិតជាស្លាប់ដោយលង់់ទឹកពិតប្រាកដមែននិងបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖