ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះវាស់វែង និងស្ថាបនាផ្លូវមួយចំនួនក្នុងតំបន់អភិវឌ្ឍឫស្សីកែវខណៈពលរដ្ឋទទួចសុំឲ្យមានដំដោះស្រាយបញ្ចប់ទំនាស់សិន

ចែករំលែក៖

ភ្នំពេញ៖ រយះពេលប៉ុន្មានថ្ងៃមកនេះអាជ្ញាធរខណ្ឌឫស្សីកែវដឹកនាំដោយលោកជាពិសីអភិបាលខណ្ឌ បានចុះវាស់វែងដីក្នុងតំបន់អភិវឌ្ឍឫស្សីកែវតាមកាជំរុញរបស់សាលារាជធានីខណៈប្រជាពលរដ្ឋ ចំនួន៨គ្រួសារបានប្រតិកម្ម និងទទួចសុំឲ្យសាលារាជធានីភ្នំពេញមានជំហរធ្វើការដោះស្រាយ ដើម្បីបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ។

គេអង្កេតឃើញថា ការប្រើ កម្លាំងចុះទៅវាស់វែងស្ថាបនាផ្លូវនេះអាជ្ញាធរ ខណ្ឌឫស្សីកែវបានប្រើកម្លាំងប្រមាណជាង១០០នាក់ចុះទៅវាស់វែង និងការពារគ្រឿង ចក្រដើម្បីចាក់ដីឈូសឆាយស្ថាបនា ផ្លូវមួយចំនួន កាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០៧ ខែតុលា​ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលស្ថិតនៅភូមិ ទួលពពែ សង្កាត់ទួលសង្កែ២ខណ្ឌឫស្សីកែវ ក្រោយការដឹកនាំ ដោយលោកជា ពិសីអភិបាលខណ្ឌឫស្សីកែវ ។

ទន្ទឹមការចុះវាស់វែងឈូសផ្លូវ គេឃើញ ប្រជាពលរដ្ឋចំនួន ៨គ្រួសារ ដែលបានរស់នៅនឹងកាន់កាប់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ មានទំនាស់ពុំទាន់ដោះស្រាយចប់ក៍បានចេញមកប្រតិកម្ម នឹងទទូចសុំឲ្យសាលារាជធានីភ្នំពេញដោះស្រាយសិន ។

តាមសេចត្តីជួនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ការចុះវាស់វែង បើកផ្លូវទាំងអស់នៅក្នុង តំបន់អភិវឌ្ឍន៍ ឫស្សីកែវធ្វើឡើងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។

តាមសេចត្តីជូនដំណឹងក៍បានឲ្យដឹងទៀតថា រដ្ឋបាលខណ្ឌឫស្សីកែវបានរៀបចំផែនការចុះវាស់វែងបើកផ្លូវសាធារណៈទាំងអស់ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ។ ចំពោះមុខរដ្ឋបាលខណ្ឌបានចុះវាស់វែង បោះបង្គោលកំណាត់ផ្លូវលេខ១៧២១ កំណាត់ផ្លូវលេខ១៧២៣ រួចរាល់ និងកំពុងចាក់ដី ឈូសឆាយបើកផ្លូវលេខ១៨០២ហើយនឹងបន្តចុះវាស់វែង បោះគោល និងឈូសឆាយបើកផ្លូវលេខ១៨០៤បន្តនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ។

ឡែកកំណាត់ផ្លូវលេខ ១៧២១ និងផ្លូវលេខ ១៧២៣ ដែលនៅសល់នឹងបន្តឈួសឆាយបើកផ្លូវបន្តទៀត ។

នៅក្នុងសេចក្តីជួនដំណឹង ក៍បានជំរាបជូនដំណឹងដល់សាធារណៈជនទាំងអស់ ពិសេសម្ចាស់ក្បាលដីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលមានក្បាលដីពាក់ព័ន្ធមេត្តាចូលរួមសហការជាមួយក្រុមការងារក្នុងការបើកផ្លូវសាធារណៈនេះឲ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ដោយឡែកចំពោះរូបវន្តបុគ្គលណាដែលកំពុងកាន់កាប់ដីផ្លូវសាធារណៈរបស់រដ្ឋទាំងបំពានច្បាប់សូមប្រគល់ដីផ្លូវនោះជូនរដ្ឋវិញដោយការស្ម័គ្រចិត្ត និងប្រកបដោយការទទួលខុសត្រូវតាមផ្លូវច្បាប់ ។

តាមប្រជាពលរដ្ឋ ៨គ្រួសារ បានឲ្យដឹងថា ពួកគាត់ ត្រេកអរណាស់ មិនជំទាស់នោះទេចំពោះអាជ្ញាធរ ដែល ឈូសឆាយបើកផ្លូវ តែសូមឲ្យ សាលារាជធានីភ្នំពេញដោះស្រាយឲ្យចប់សិន ដោយទទួលបាននូវគោលការឈ្នះឈ្នះ ទាំងអស់ គ្នា ។ ម្យ៉ាងទៀត រឿងទំនាស់ដីធ្លីនេះកំពុងតែប្តឹងផ្តល់គ្នា នៅតុលាការ ហើយ ត្រូវបានចៅក្រមកោះហៅជាលើកទី២ នៅថ្ងៃទី១៨ ខែតុលាខាងមុខនេះស្រាប់តែអាជ្ញាធរ បានជូនដំណឹង ឲ្យពួកគាត់រុះរើចេញភ្លាមៗៗតែម្តង ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ដីដែល ពួកគាត់បានរស់នៅ និងកាន់កាប់ដីតាំងពីឆ្នាំ ១៩៨២មកម្លេះ ដោយក្រោយមកត្រូវបានសាលាក្រុង បានយកដីរបស់គាត់ដាក់ជាតំបន់អភិវឌ្ឍន៍ ហើយ លក់ឲ្យមន្រ្តីរាជការ២០ម៉ឺនរៀល កាលពីជំនាន់រដ្ឋកម្ពុជា ហើយ ពួកគាត់បាននាំគ្នា តវ៉ា អស់រយះពេលជាង២០ឆ្នាំ មក ហើយ ត្រូវបានគណះកម្មាការដោះស្រាយវិវាទដីធ្លីដោះស្រាយ ប្រគល់ឲ្យ ពួកគាត់ខ្លះ១ឡូតិ៍ ,៣ឡូតិ៍ , ៤ឡូតិ៍ជាដើមតែពួកគាត់មិនយល់ព្រមព្រោះខ្លះមានដីជាង១ហិតតាបានតែ៤ឡូតិ៍ ទំហំ២០គុណ៣០ម៉ែត្រតែប៉ុណ្ណោះ ។

ពួកគាត់់បន្តថា ពួកគាត់សាទរចំពោះការធ្វើផ្លូវរបស់អាជ្ញាធរមិនជំទាស់ឡើយ ប៉ុន្តែរឿងនេះពួកគាត់បានដាក់ទៅក្នុងតុលាការ ហើយសំណុំរឿងកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ ដោយពួកគាត់សុំឱ្យអាជ្ញាធរផ្អាកការឈូសឆាយធ្វើផ្លូវសិនរងចាំតុលាការចេញដីការសម្រេច ។

ប្រជាពលរដ្ឋទាំង៨គ្រួសារ បានសំណូមពរឱ្យអាជ្ញាធរក្រុង ដកថយមួយជំហ៊ាន ឯពួកគាត់ដកថយមួយជំហ៊ានដែរដោយប្រកាន់ឈរលើគោលការឈ្នះ ឈ្នះទាំងសងខាង ទើបដោះស្រាយឆាប់ចប់ ព្រោះពួកគាត់ដឹងថាដីរបស់ពួកគាត់នៅសល់ បើអាជ្ញាធរក្រុងមានឆន្ទះដោះស្រាយដោយតម្លាភាពនោះមិនទំនាស់ទេ ហើយដើមចមនៃរឿងដែលបង្កឱ្យមានទំនាស់ដីធ្លីដ៏រាំុរ៉ៃរហូតដល់សព្វថ្ងៃនេះគឺអាជ្ញាធរជាអ្នកបង្កឡើងដោយយកដីដែលពួកគាត់កាន់កាប់តាំងពីឆ្នាំ១៩៨២ទៅលក់ឱ្យមន្ត្រីរាជការ១ឡូតិ៍២០មុឺនរៀលរួចក៏មានទំនាស់រហូតដូរចហ្វាយក្រុងភ្នំពេញ៥ជំនាន់មកហើយ ៕ អរុណរះ


ចែករំលែក៖