ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា រាជធានីភ្នំពេញ ត្រីមាសទី៣នេះ ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំជម្នះ ពុះពារការលំបាកស្មុគស្មាញ ដោយអនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្ត គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព កាន់តែល្អប្រសើរ រក្សាបាននូវសភាពការណ៍ សន្តិសុខទូទៅល្អ ក្នុងរាជធានីភ្នំពេញ ។ ជាមួយគ្នានេះដែរ សកម្មភាពបង្កចលាចលនយោបាយ និងអំពើភេរវកម្ម ត្រូវបានទប់ស្កាត់មិនអោយកើតមាននូវ អំពើប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀន ដោយសមត្ថកិច្ចបង្ក្រាបបានជា បន្តបន្ទាប់ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជន វិនិយោគិន និងភ្ញៀវបរទេស ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ដែលបានធ្វើឡើង នៅថ្ងៃព្រហស្បតិ៏៣រោចខែអស្សុជ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ សភាពការណ៍បែបនេះ បានផ្តល់នូវភាពអនុគ្រោះដល់ការអនុវ គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឲ្យទទួលជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់អគារខ្ពស់ៗ ទីក្រុងរណប និងថេរភាពល្អប្រសើរ នៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការ កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥របស់ក្រុមប្រឹ ក្សារាជធានី អាណត្តិទី៣ខាងលើនេះ បានលើកនូវរបៀបវារៈចំនួន ៤ចំណុច ក្នុងនោះរួមមាន៖១ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានៅភ្នំពេញ អាណត្តិទី៣ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩។ ២ ពិនិត្យ និងអនុម័យលើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋ បាលរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញកំពុង ពិនិត្យ និងអនុម័តលើសំណើសុំតែងតាំងមុខតំណែងមន្ត្រីរាជការចំនួន១រូប នៅក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និង៤ បញ្ហាផ្សេងៗផងដែរ ៕ សំរិត