ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលឥណ្ឌូនេស៊ី ចាត់វិធានការតឹងតែងប្រឆាំងពុករលួយ

ចែករំលែក៖

រដ្ឋាភិបាលឥណ្ឌូនេស៊ី​ក្រោមការដឹកនាំ រដ្ឋាភិបាលថ្មីក្នុងអាណត្តិទីពីរ របស់ប្រធានាធិបតី ជូកូ វីដូដូ បានចាត់វិធានការតឹងតែងកម្ចាត់អំពើពុក រលួយនៅក្នុងប្រទេស ដែលជាការចង់​បានរបស់ពលរដ្ឋ ។ ​នៅពេលនេះមានមន្ត្រីធំៗរាប់សិបនាក់ត្រូវបានចាប់ខ្លួន ​។

អង្គភាព ប្រឆាំងពុករលួយ​ (KPK)​របស់ឥណ្ឌូនេស៊ី បានចាប់ខ្លួនមន្ត្រីពុករលួយរាប់​សិប​នាក់ នៅក្នុងតំបន់ជាច្រើនទូទាំងប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើពុករលួយជា​ទ្រង់ទ្រាយធំ ។

នៅថ្ងៃទី ១៦ ខែតុលា អង្គភាពប្រឆាំងពុករ​លួយ បានចេញដីកាចាប់ខ្លួនលោក Dzulmi Eldin អភិបាលក្រុង មេឌាន(Medan) នៅខេត្ត ស៊ូម៉ាត្រា ខាងជើង ដោយចោទប្រកាន់​ពីបទ​ទទួលសំណូកពីអ្នកក្រោមបង្គាប់ ។ គាត់ក៏ជាសមាជិកគណបក្ស Golkar នៃសម្ព័ន្ធ​ភាព​កាន់​អំណាច។ មុននេះជនសង្ស័យ ៦ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងករណី​នេះ ក៏​ត្រូវបាន​ចាប់​ខ្លួនក្នុង ចូលផ្ទះស្ថិតនៅទីរួមខេត្ត North Sumatra នៅល្ងាចថ្ងៃទី១៦ ខែតុលា។

អ្នកនាំពាក្យអង្គភាពប្រឆាំងពុករលួយបានឲ្យដឹងថា លោក Dzulmi Eldin ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីការិយាល័យរដ្ឋាភិបាលក្រុងផ្សេងៗគ្នា ។ ក្រុមអ្នកស៊ើបអង្កេតបានរឹបអូស ជាសាច់ប្រាក់ ២០០ លានរូពី (១៤.១០០ ដុល្លារ) ជាភស្តុតាង ។ យោងតាមទិន្នន័យរបស់អង្គភាពប្រឆាំងពុករលួយ បានបង្ហាញថា លោក Dzulmi Eldin បានប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ចំនួន ២០,៣៩ ពាន់លានរូពី (ជិត ១ លាន ៥ សែនដុល្លារអាមេរិក) នៅខែមីនាឆ្នាំ ២០១៩ ។

លើសពីនេះទៀត ចាប់តាំងពីថ្ងៃទី ១៤ ខែតុលា អង្គភាពប្រឆាំងពុករលួយបានចាប់ខ្លួនជនសង្ស័យប្រព្រឹត្តអំពើពុករលួយរាប់សិបនាក់ទៀតនៅក្នុងទីក្រុង ចំនួន ៥ នៅទូទាំង​ក្នុងនោះមានអភិបាលស្រុក Indramayu ខេត្ត West Java និងមន្រ្តីជាច្រើននាក់នៅក្នុង ខេត្ត Kalimantan និងរដ្ឋធានី ហ្សាកាតាផងដែរ៕


ចែករំលែក៖