ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍ជីបម៉ុងខនគ្រីត បត់មិនប្រយ័ត្នកិនម៉ូតូរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ បត់មិនប្រយ័ត្នក៏ជ្រុលកិនកាលពីវេលា២ និង៤០នាទី​ ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០១៩​ នៅចំណុចមុខវត្តអង្គត្រគៀត​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល ​។

រថយន្តបង្កប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍​ ក្រុមហ៊ុនជីបម៉ុង​ ខនគ្រីត​ ពាក់ស្លាកលេខ ភ្នំពេញ 5A 1161 ចំណែកម៉ូតូម៉ាកស្មាសវី​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1AV 3727 ជិះគ្នាពីរនាក់ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ​ដឹងថា​ មុនពេលកើតហេតុរថយន្ត និងម៉ូតូជិះស្របគ្នាក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបតឆ្វេងដោយមិនបានមើលក៏កិនម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖