ខេត្តសៀមរាប៖ តាមការបង្ហើបពីឈ្មួញមួយចំនួនដែលរកស៊ីនាំទំនិញគេចពន្ធ និងទំនិ បង់ពន្ធមិនគ្រប់ពីប្រទេសសៀម និងប្រទេសយួនមកលក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាបបានឲ្យដឹងថា ការដែលពួកគេអាចរកស៊ីកាក់កបដូចសព្វថ្ងៃនេះ គឺត្រូវបង់លុយតាមការកំណត់របស់លោកម៉ៅសាមឿន ដែលជាប្រធានគយចល័ត ខេត្តសៀមរាប ។
ប្រភពពីឈ្មួញទាំងនោះបានបញ្ជាក់ថាពួកគេ និង លោក ម៉ៅសាមឿន មានទំនាក់ទំនងជិតស្និទ្ធ ដូចបងប្អូនទៅហើយទើបអាចដឹក ជញ្ជូនទំនិញ គេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់មកលក់ចែកចាយ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីគយក្នុងខេត្តសៀមរាប ។
ឈ្មួញខ្លះបានឲ្យដឹងថាពួកគេបង់លុយលើតុ បង់លុយក្រោមតុ និងបង់ លុយថ្លៃបាយទឹកឲ្យសមត្ថកិច្ចគយក្នុងខេត្តសៀមរាបតាមការកំណត់បើ មិនដូច្នេះទេអាចត្រូវប្រឈម និងការបង្ក្រាបជាមិនខាន ។
សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាបបានឲ្យដឹងថាឈ្មួញមួយចំនួននាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ហើយ ជួនកាលមានទាំង ទំនិញខុសច្បាប់ផងដែរ ដឹកចូលតាម ច្រកប៉ោយប៉ែត ច្រកបឹងត្រកួនខេត្តបន្ទាយមានជ័យ និង ច្រកជាំស្រងាំ ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ស្រេចតែអំពើចិត្តព្រោះពួកគេ មានទំនាក់ទំនងជាមួយលោក ម៉ៅ សាមឿនជាមុនទៅហើយ ទំនិញទាំងនោះមានដូចជាគ្រឿងសំណង់គ្រប់ប្រភេទគ្រឿងកំប៉ុងទំនិញ ចាប់ហួយ និង ប្រេងសាំងផងដែរ ដូច្នេះ លោកម៉ៅ សាមឿន និង ក្រុម មន្ត្រី ក្រោមឱវាទអាចរកប្រាក់ចំណូលតាមរបៀបពុករលួយបានយ៉ាងច្រើន ។
ការដែលលោកម៉ៅ សាមឿន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តត្រូវគេដឹងថា ដោយសារអាងខ្នងធំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយ ការពារគ្រប់ពេលវេលាផងដែរ ។
ភ្នាក់ងារគយតូចតាចក្នុងខេត្តសៀមរាបបានបង្ហើបឲ្យដឹងដឹងថាលោក ម៉ៅ សាមឿន និងបក្ខពួកមួយចំនួន តូចកំពុងសប្បាយចិត្តក្នុង ការប្រមូលលុយពីឈ្មួញនាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់មកលក់ចែកចាយក្នុងទីផ្សារខេត្តសៀមរាបកាន់តែច្រើនឡើងៗ ។
ឈ្មួញដែលបង្កប់ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមរថយន្ត ទេសចរណ៍ដឹកជញ្ជូនភ្ញៀវពីប្រទេស យួន ចូល មកលក់ចែកចាយនៅក្នុង ខេត្តសៀមរាបគឺជាប្រភពចំណូលដ៏សំខាន់របស់លោក ម៉ៅ សាមឿន និងបក្ខពួកដែរព្រោះ ឈ្មួញទាំងនោះត្រូវតែបង់លុយលើតុ លុយ ក្រោមតុ និងលុយថ្លៃបាយទឹកតាមការកំណត់ទើបអាចរួចខ្លួន ។ជាង នេះទៅទៀតឈ្មួញមួយចំនួននៅតែអាចនាំទំនិញគេចពន្ធទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ចូល សៀមរាបយ៉ាងរលូនព្រោះលោក ម៉ៅ សាមឿន និង បក្ខពួកគិតតែពី រឿងប្រមូលលុយដាក់ ហោប៉ៅ ចែក គ្នាធ្វើមាន ធ្វើបាន យ៉ាងក្រអឺតក្រទមជាពិសេសពេលដែលភ្នាក់ងារ យើងចុះទៅយកពត័មានផ្ទាល់នៅគោលដៅស្រុកពួក ខេត្តសៀមរាប ជិតជញ្ជីងថ្លឹងរថយន្តប្រហែលជា ៣០០ ម៉ែត ទីតាំងគយ ចល័ត លោក មឿន នេះបុគ្គលិកសុទ្ធតែសំលៀកបំពាក់ ស៊ីវិលហើយបានប្រកែក ជាមួយភ្នាក់ងារយើងថា ពួកគេមិនមែនជាគយទេតែអង្គុយចាំយក លុយ ប្រជាពលរដ្ឋ ដូចដែរយើងនិយាយបានថា ធ្វើស្រែលើខ្នងប្រជាពលរដ្ឋ តើទីតាំងពុករលួយនេះ និង ឈរជើងដល់ពេលណាទៀតបើល្បីពេញ បណ្ដាញពត័មាន និងសង្គម Facebook ធ្វើអោយប្រជាពលរដ្ឋខឹងសម្បា យ៉ាងនេះ ៕