ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែជោគជ័យ Kimsanuk បើកពង្រីកសាខាហាងថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសស្រស់សង្ហា លន់ គឹមហឹង ហៅ Kimsanuk កាន់តែធ្វើឲ្យមិត្តរួមអាជីប និងអ្នកគាំទ្រ កោតសរសើរជាថ្មីក្រោយពីលោកបានពង្រីកហាងលក់ផលិតផលថែរក្សាសម្រស់ថ្មីមួយបន្ថែមទៀត ។ ការប្រកាសហាងថ្មីនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះនៅផ្លូវ Silver ខាងជើងផ្សារទំនើបសុវណ្ណាក្រោមវត្តមានសិល្បករជាច្រើនរូបចូលរួម ។

Kimsanuk ត្រូវបានទស្សនិកជនជាច្រើនបានស្គាល់តាមរយៈការសម្តែងភាពយន្ត ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញម៉ូត ជាដើម ។ ក្រៅពីការងារសិល្បៈតារារូបនេះក៏ត្រូវបានគេចាត់ចូលក្នុងចង្កោមតារាដែលមានជំនួញជោគជ័យក្នុងដៃផងដែរ ។

តារាសម្តែងវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថា ផ្តើមពីការសាកល្បងលក់តាមOnline កាលពីឆ្នាំ២០១៧មុខរបរក្រៅសិល្បៈរបស់លោករីកចម្រើនខ្លាំងរហូតលោកបើកដំណើរការហាងមួយនៅម្តុំតំបន់ផ្សារដើមថ្កូវ ហើយពេលនេះលោកបានពង្រីកហាងថ្មីមួយបន្ថែមទៀតដែលបានប្រកាសបើកដំណើរការជាផ្លូវការនៅពេលនេះ ។

តួប្រុសក្នុងរឿង គ្រូពេទ្យខ្ញុំ រូបនេះបញ្ជាក់ថា ជាផលិតផលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលប្រទេសថៃ និងកម្ពុជា និងផលិតក្រោមស្តង់ដាត្រឹមត្រូវមិនប៉ះពាល់ដល់សុខភាព Nature Top ផលិតផលសម្រាប់ថែទាំផ្ទៃមុខនិងដងខ្លួនទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ ។ លោកបន្តថាប្រសិទ្ធភាព និងទំនុកចិត្តបានធ្វើឲ្យការលក់រ​បស់លោកាន់តែរីកចម្រើនហើយការបើកដំណើរការហាងថ្មីនេះចាយទុនមុនក្រោម៤ម៉ឺនដុល្លារអាមេរិកឡើយ ។

លោកថាកាលពីឆ្នាំមុននេះលោកធ្លាប់បានទទួលពានរង្វាន់ក្នុងការលក់ផលិតផលដាច់បំផុតលើសការកំណត់ពីកម្មវិធីមួយនៅប្រទេសថៃដែលមានបណ្តាអ្នកលក់ផលិតផលពីកម្ពុជា និងថៃចូលរួមប្រកួត ៕ វឌ្ឍនា


ចែករំលែក៖