សារព័ត៌មានរុស្ស៊ីបានផ្សាយថា ចិនគឺជាប្រទេសមហាអំណាចបរមាណូ ឈរលំដាប់ទី៣លើពិភពលោក ដោយចិនមានមីស៊ីលបរមាណូជាជ្រើនអាចវាយប្រហារទៅលើគោលដៅនានា ក្នុងភពផែនដី ។
កាលពី៥៥ឆ្នាំ មុន គឺនៅ ខែតុលា ឆ្នាំ១៩៦៤ ចិនបានសាកល្បងគ្រាប់បែកបរមាណូជាលើកដំបូង របស់ខ្លួន ដោយមានកម្លាំងផ្ទុះខ្លាំងដល់ ២២ គីឡូតុន។ សូមបញ្ជាក់ថា ១ គីឡូតុន ស្មើនិង ១០០០គីឡូក្រាម រំសេវTNT ។
បច្ចុប្បន្នចិនមានក្បាលគ្រាប់បរមាណូដល់ទៅ២៩០ គ្រាប់ ក្លាយជាប្រទេសលំដាប់ទី៣ បន្ទាប់ពីអាមេរិក និងរុស្ស៊ី ។ អំពីយុទ្ធសាស្ត្រសង្គ្រាម និងអាវុធទំនើបៗ ចិនមិនចាញ់មហាអំណាចទាំងពីរខាងលើ នោះឡើយ ដោយចិនក៏មានមីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារទៅលើ ទីតាំងនានានៅលើភពផែនដី។
គ្មានអ្វីដែលជា អាថ៌កាំបាំង ទៀតឡើយគ្រាប់បែកបរមាណូរបស់ចិន គឺអតីតសហភាពស៊ូវៀត ជាអ្នកជួយជ្រោមជ្រែងនៅក្នុងការអភិវឌ្ឍន៍ អាវុធបរមាណូ ។ ប៉ុន្តែក្រោយឆ្នាំ១៩៦០ ទំនាក់ទំនងរវាងចិន និងរុស្ស៊ី មិនល្អនឹងគ្នាធ្វើឲ្យស៊ូវៀត ផ្អាក់កម្មវិធីជួយដល់ការផលិតអាវុធរបស់ចិន។
ប៉ុន្តែចិនបានស្រាវជ្រាវនិងស្វែងយល ហើយផលិតគ្រាប់បែកបរមាណូដោយខ្លួនឯង។ មួយឆ្នាំក្រោយ ក្រោយការសាកល្បងបរមាណូនៅលើដី ចិនក៏បានសាកល្បងទម្លាក់គ្រាប់បែកបរមាណូពីយន្តហោះនៅខែមិថុនា ឆ្នាំ១៩៦៧ ដោយពេលនោះចិនបានបំផ្ទុះគ្រាប់ បែកបរមាណូហីដ្រូសែន មានកម្លាំងផ្ទុះ ៣,៣ Megaton ។
ចាប់តាំងពីពេលនោះមកចិនបានក្លាយជាសមាជិកទី៤ នៃ ប្រទេសបរមាណូលើពិភពលោក បន្ទាប់ពីអាមេរិក ស៊ូវៀត អង់គ្លេស ។ ចំណែកបារាំងជាសមាជិកទី៥បន្ទាប់ពីចិន ក្រោយពេលបារាំងសាកល្បង គ្រាប់បែកហីដ្រូសែនលើកដំបូងដោយជោគជ័យ។
បច្ចុប្បន្នចិន មានគ្រាប់បែកបរមាណូ ដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហាន ក្នុងនោះមានកម្លាំងមីស៊ីលយុទ្ធសាស្ត្រ យន្តហោះទម្លាក់គ្រាប់ និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ នៅពេលនេះចិនក៏បានដាក់ ពង្រាយមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ នៅគ្រប់ទិសទី ក្នុងប្រទេស។
អំពីកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ ចិនមានប្រមាណ ៩០ គ្រាប់ ប្រភេទ Dongfeng-4 និង Dongfeng-5A បានដាក់ពង្រាយនៅក្នុងទីតាំង ក្រោមដី អាចវាយប្រហារទៅកាន់គោលដៅនានា។ មីស៊ីលនេះមានល្បឿនដល់ទៅ ២៦.៩៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ចំណែករយៈចម្ងាយពី ទីក្រុងប៉េកាំងទៅកាន់ ទីក្រុង Miami អាមេរិក មានតែ ១១.៦៦០ គីឡូម៉ែត្រ តែប៉ុណ្ណោះ ដូច្នេះមីស៊ីល ខាងលើ អាចវាយប្រហារនៅលើទឹកដីអាមេរិក ដោយប្រើពេលមិនដល់ ៣០នាទីផង ។
ក្រៅពីនេះ នៅមានមីស៊ីលទំនើបៗជាច្រើនទៀត ដែលមានល្បឿនលឿនអាចកម្ទេចគោលដៅ ក្នុងរយៈពេលខ្លី។
ការប្រឈមមុខតានតឹងរវាង អាមេរិក និងចិន ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោធា បាន ជំរុញឲ្យទីក្រុងប៉េកាំង កាន់តែបង្កើនសមត្ថភាព ការពារ និងវាយប្រហារដោយបរមាណូ ៕