ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់តូចចិត្តនឹងសង្សារមានស្រីថ្មី និងកូនទើបមានអាយុ៣ខែស្លាប់ចោលផងនោះ បានយកឡាមអារដៃខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់តូចចិត្តនឹងសង្សារ មានស្រីថ្មី និងកូនទើបមានអាយុ៣ខែ ស្លាប់ចោលផងនោះ បានយកឡាមអារដៃខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន បង្កឲ្យមានភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ១១និង ៤០ នាទីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ ចំណុចមុខក្លិបកម្សាន្តហ្សូកក្លឹប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះ ខាងលើបានឲ្យដឹងថា រូបគាត់បានស្គាល់បុរសម្នាក់ ស្រឡាញ់រួមរស់នឹងគ្នាអស់រយះ២ ឆ្នាំកន្លងមកហើយថែមទាំង បង្កើតកូនបានម្នាក់អាយុទើបបាន៣តែអកុសបានស្លាប់​ទៅ​វិញ​ ។

បន្ទាប់​មក​សង្សារបស់គាត់ចេះតែគេចវេះ ចេញពីគាត់ដោយមិនមានមូលហេតុ​ ខណៈ​នោះ​រូបគាត់មានការសង្ស័យបានតាមដានក៏ដឹងថាសង្សារបស់គាត់លួចមានទំនាក់ទំងជាមួយស្រីថ្មីដែលធ្វើកានៅក្នុងក្លឹបជាមួយ ដោយរូបមិនអស់ចិត្តក៏បានមកជួបសង្សារគាត់ដែលកំពុងធ្វើកានៅចំណុចកើតហេតុដើម្បីសួរនាំ ។ លុះ​ពេល​មកដល់បានស្រែកឆោលឆោផ្អើលដល់គេឯង ហៅឲ្យចេញមកជួបតែសង្សារមិនចេញមកទេ ធ្វើឲ្យគាត់មិនអស់ចិត្ត និងខឹងស្រាវ៉ាយ៉ាងខ្លាំងបានយកឡាមដែលខ្លួនលាក់ទុកយកមកអាដៃខ្លួនឯងហូឈាមស្រោចពេញខ្លូនប៉ុនប៉ងស្លាប់ខ្លួន​ផ្អើលអស់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ឋបាននាំគ្នាជួយលួងលោមឲ្យស្តី្រខាងលើឲ្យយកឡាមចេញពីខ្លួនបន្ទាប់មក​មិត្តភក្រ្ត័​របស់​ស្ត្រី​រងគ្រោះ​លួមលោមយកត្រឡប់ផ្ទះវិញ៕ចន្ទ លីហ្សា


ចែករំលែក៖