ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ម្នាក់ក្នុងករណីរថយន្ត២គ្រឿងបុកគ្នានៅជិតសាលាលេខ៥

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូទៅបុករថយន្តនៅគ្រាដែល មានរថយន្តនិង រថយន្ត២ គ្រឿង បុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

រថយន្តទាំង២គ្រឿងម៉ាក តូយូតា កូរ៉ូឡា ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2H-8029 បើកបរដោយឈ្មោះ វង្ស សំបូរ ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅ ឃុំកោះថ្កូវ ស្រុកជលគិរី ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាក តូយូតា តាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-7190 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណឡើយ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នា ក្នុងនោះរថយន្តតាកូម៉ាបើកបរក្នុងទិសដៅពីភ្នំពេញទៅកំពង់ឆ្នាំងមកដល់ចំនុចកើតហេតុបានបើកប្រជែងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខក្នុងស្ថានភាពផ្លូវមានឧបសគ្គ ។ ពេលកំពុងប្រជែងស្រាប់តែរថយន្តម៉ាកកូរ៉ូឡាបើកបរក្នុងទិសដៅផ្ទុយគ្នា បានទៅដល់បណ្តាលឲ្យបុកចំកង់ខាងក្រោយរបស់រថយន្តតាកូម៉ាវិលក្បាលត្រឡប់ក្រោយ ចំណែករថយន្តកូរ៉ូឡាខូចខាតឈប់កាត់ទទឹងផ្លូវ ធ្វើឲ្យអ្នកជិះម៉ូតូទៅដល់បុកចំពាក់កណ្តាលរថយន្តកូរ៉ូឡា បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នមធ្យោបាយទាំង៣គ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖