ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យ៧នាក់ពាក់ពន្ធ័គ្រឿងញៀន បែកធ្លាយក្រុមឆក់៣នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៧នាក់ក្នុងនោះមានក្រុមឆក់៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការចុះបង្ក្រាប ។ កិច្ចប្រតិបត្តិការណ៍ ត្រួតពិនិត្យគ្រឿងញៀន និងឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹកស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា កម្លាំងជំនាញផ្នែកគ្រឿងញៀន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលក្រុងបាវិត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្វាយរៀង ចុះកិច្ចប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ដោយមានការសង្ស័យថា នៅបន្ទប់ផ្ទះជួលឈ្មោះ ហុង អៀង (ហៅវា)ភេទប្រុស ដែលមានទីតាំងស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនឹងមានការសហការពីម្ចាស់ផ្ទះជួលសមត្ថកិច្ចយេីងបាន ឃាត់ខ្លួនមុខសញ្ញដែលជាជនសង្ស័យ បានចំនួន០៧នាក់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក្នុងចំនោមជនសង្ស័យចំនួន០៧នាក់នោះ មុខសញ្ញាឆក់ ចំនួន០៣នាក់និងមុខសញ្ញាជួញដូនប្រើប្រាស់គ្រឿងញៀនចំនួន០៤នាក់។

ប្រភពបន្តថាជនសង្ស័យមានឈ្មោះ ១. រ៉ន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ២.ឈ្មោះ បុត្រ ចឹកម៉េង ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង ៣.ឈ្មោះ ស្វាយ វីរៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីឆក់ ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦:០០នាទី នៅចំនុចខាងមុខកាស៊ីណូវីននីស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ។ ៤.ឈ្មោះ ឡេង ភាព ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពិតប្រាកដ មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ ៥.ឈ្មោះ វង្ស វិសាល ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរពិតប្រាកដ មានទីលំនៅភូមិស្រែសៀម ឃុំជីរ៉ូ២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ៦.ឈ្មោះ សូ ចាក់ត្រា ភេទប្រុស អាយុ ២៤ ឆ្នាំមុខរបរពិតប្រាកដ មានទីលំនៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។ និងទី៧.ឈ្មោះ ញឹម រី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរពិតប្រាកដ មានទីលំនៅភូមិកោះអណ្តែត ឃុំកោះអណ្តែត ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ប្រភពបន្តថា សមត្ថកុច្ចបាន ដកហូតសម្ភារៈវត្ថុតាងរួមមានថ្នាំញៀនគ្រាប់ចំនួន៤៩គ្រាប់ទូរស័ព្ទដៃចំនួន០២គ្រឿងសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់រួមទាំងវត្ថតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសាកសួរ និងកសាងសុំណុំរឿង ចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖