ភ្នំពេញ៖ បុរស២នាក់ ចូលផ្ទះម៉ាស្សាកាសជប់មួយកន្លែង ហើយត្រូវបាននារីម៉ាស្សា លួចដូរលុយសែនចំនួន២០០ដុល្លារបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២៧១ (ក្បែរស្ពានអាកាស ស្ទឹង មានជ័យ) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសដែលចូលម៉ាស្សាបានឲ្យដឹងថា ដំបូងឡើយគាត់ បានបើករថយន្តម៉ាកឡិចស៊ីស ជាមួយមិត្តភក្តិ ដោយមិត្តគាត់ បានទុកគាត់នៅទីតាំងម៉ាស្សា យ៉ីហោ ៧៧៧៧ ម៉ាស្សា កោសជប់ ខណ:ដែលរូបគាត់ចង់ម៉ាស្សា និងកោសជប់ ដើម្បីឲ្យស្រួលខ្លួន នៅពេលចូលដល់បន្ទប់ នារីម៉ាស្សាបានឲ្យគាត់ស្លៀកកន្សែង ដើម្បីងាយស្រួលម៉ាស្សា និងកោសជប់ ។
ឆ្លៀតឱកាសម្ចាស់ភ្លេចខ្លួន សង្ស័យនារីម៉ាស្សា លួចដូរលុយចំនួន២០០ដុល្លារ ដោយដាក់លុយសែន ចូលក្នុងកាបូបរបស់ជនរងគ្រោះវិញ ជាក់ស្តែងជនរងគ្រោះ មានលុយសរុបចំនួន ៥០០ដុល្លារ និងលុយខ្មែរ១០ម៉ឺនរៀល ។ មិនទាន់បាន៥នាទីផងបុរសនោះក៏ស្រែកឆោឡោ នៅពេលដឹងថា លុយរបស់គាត់ ជាលុយក្លែងក្លាយចំនួន២០០ដុល្លារ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
ដោយឡែកនារីម៉ាស្សាក៏ប្រកែកយ៉ាងខ្លាំង ដោយរូបគាត់ពុំបានលួចយកលុយរបស់គាត់រួចដូរដាក់លុយដុល្លារសែនដូចអ្វីដែរ ដែលជនរងគ្រោះនិយាយឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានឲ្យជនរងគ្រោះ និងនារីម៉ាស្សាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីសួរនាំ នឹងចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ