ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧:០០នាទី ស្ថិតនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ០១គ្រឿងម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាក លេខភ្នំពេញ 2V-8214 មានទិសដៅចូលទៅក្រុងព្រះសីហនុ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មកដល់ចំណុចខាងលើ បានបត់ឆ្វេង ស្របពេលនោះមានម៉ូតូ ០១គ្រឿង ម៉ាក HONDA-WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ឡុង យេ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ មកដល់ក៍បុករថយន្តនោះពីចំហៀង បណ្ដាលអោយឈ្មោះ ឡុង យេ អ្នកបើកបរម៉ូតូ របួសធ្ងន់។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាល នៅគ្លីនិកវាលរេញ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែក អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ