ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ធំ​បន្តបង្ក្រាម​គ្រឿងញៀន​បានប្រមាណ៥៣គីឡូក្រាមបន្ថែមទៀត

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានបន្តប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀន ក្នុងនោះបានឈានដល់បង្ក្រាប​បានសង្ស័យគ្រឿងញៀន​ប្រមាណ៥៣គីឡូក្រាមបន្ថែមទៀត ។

ប្រភពបានឲ្យដឹងថា សមត្ថកិច្ចជំនាញ ក១០ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តការស៊ើបអង្កេតករណីបង្ក្រាបកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ បន្តទៀត ។

ប្រភពបន្តថា លុះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០៥នាទី សមត្ថកិច្ចបានបន្តទៅឆែកឆេរលំនៅឋាន នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅក្នុងភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លទ្ធផល បានចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ៥៣ កញ្ចប់ធំ ប្រមាណ ៥៣ គ.ក្រ បន្ថែមទៀត ៕


ចែករំលែក៖