ព័ត៌មានទាន់ហេតុការណ៍៖

បង្អើលក្រុមបញ្ជល់សត្វមាន់ជល់ភ្នាល់លុយរត់ចោលម៉ូតូ ៦គ្រឿង និងសង្វៀនប្រយុទ្ធ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច ដឹកនាំមន្ត្រីក្រោមឱវាទចុះបង្អើលក្រុមបញ្ជល់សត្វមាន់គកភ្នាល់លុយ រត់ចោលមធ្យោបាយ(ម៉ូតូ)ចំនួន ០៦គ្រឿង កម្លាំងសមត្ថកិច្ចដឹកម៉ូតូ និងរិញប្រយុទ្ធដែលជាវត្ថុតាងយកមកប៉ុស្ដិ៍រដ្ឋបាល ដើម្បីរងចាំបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងចំណុចកំពុងល្វា ស្ថិតក្នុងភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕ បុឹម ពិន


ចែករំលែក៖