ខេត្តស្ទឹងត្រែង៖ សន្និសីទកាសែតនៅមន្ទីកសិកម្មខេត្ត ដោយមានការចូលរួមពីលោកប្រធានមន្ទីកសិកម្មខេត្ត លោកស្នងការរងខេត្ត លោកអភិបាលស្រុកសេសាន និងអាជ្ជ្ញាធរភូមិ ក្នុងឃុំភ្លុក ឃុំក្បាលរមាស ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង រួមជាមួយនិងប្រជានេសាទជិត១០០អ្នក ដើម្បីរកដំណោះស្រាយ បញ្ហាប្រឈបគ្នារវៀង មន្ត្រីខណ្ឌជលផលខេត្ត ដែលប្រើប្រាសអាវុធភ្ជង់គម្រាម ពួកគាត់ប្រជានេសាទក្នុងការចុះអនុវត្តច្បាប់ បង្ក្រាបទៅលើប្រជានេសាទខុសច្បាប់ ។
រួមនិងការរស់នៅខុសច្បាប់អនាធិបតេយ្យ តាមដងទន្លេស្រែ ពក ដែលរស់នៅលើទឹក ក្នុងអាងទំនប់វារីអគ្គីសនី សេសានក្រោមពី ធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាពក្នុងការរស់នៅ មិនស្របច្បាប់ដោយសាពួកគាត់ ជាអ្នកចំណាកស្រុក គ្មានលំនៅដ្ឋានពិតប្រាកដ និងធ្វើនេសាទត្រីរបស់ពួកគាត់ ស្របច្បាប់ភាគតិច និងមិនស្របច្បាប់ភាគច្រើន ពួកគាត់ភាគច្រើនប្រើឧប្បករណ៍នេសាទ ដែលច្បាប់បានហាមឃាត់ ដើម្បីអភិរក្សត្រីមេពូជន៍ឲ្យបានគង់វង្ស នៅក្នុងអាងទំនប់វារី សេសានក្រោមពីរ ។
ក្នុងនោះផងដែរលោកទុំ នីរ៉ូ នាយខណ្ឌជលផលខេត្ត បានលើកឡើងថា បញ្ហាពួករស់នៅលើទឹកងាយស្រួលពួកគាត់នេសាទ ហើយភាគច្រើនពួកគាត់លួចប្រើឧប្បករណ៍នេសាទខុសច្បាប់ ដូចជាស្បៃម៉ងក្រឡាធំ ជើងវ៉ែងដល់ដី មានចម្ងាយវ៉ែង ធ្វើត្រីឬក៏ការបម្លាស់ទី របស់ត្រីក៏ដូចជាត្រីមេពូជន៍ជាដើម មិនអាចទៅរួចវាអាចមានហានិភ័យដល់មេពូជន៍ ហើយខាងលើទំនប់វារីនេះវាដូចជាអាងស្តុបទឹក មិនអាចឲ្យត្រីចុះក្រោមបានទេ ។
លោកក៏សូមសំណូមពរដល់បងប្អូនប្រជានេសាទ ទាំងពួកគាត់ចំណាកស្រុកក្តី មិនចំណាក់ស្រុកក្តីមេត្តាបញ្ជប់នូវការនេសាទនូវឧបករណ៍នូវអ្វីដែលច្បាប់ហាមឃាត់ សូមប្តូរមកជាលក្ខណ:គ្រួសារវិញ ដើម្បីជួយអភិរក្សដល់ត្រីមេពូជន៍ ដល់មនុស្សយើងជំនាន់ក្រោយៗទៀត គឺចាប់ពី១ផឹងកន្លះ ១តឹក៥ហ៊ុន ប្រវែងមិនឲ្យលើស១០០ម៉ែត្រ ហាមដាក់ជាន់គ្នា និងជើងទម្លាក់តគ្នាដល់ដី នេះវាធ្វើឲ្យត្រីឆាប់ផុតពូជន៍ និងបម្លាស់ទីលែងបាន ជាពិសេសឧប្បករណ៍ឆក់ក្តៅនិងត្រជាក់ នេះដែលវាអាចប្រប្រឈមជាប់ពន្ធនាគារថែមទៀត ព្រោលោកមិនចង់ឃើញបងប្អូន ជាប់ពិររុទ្ធដោយសារការនេសាទនោះទេ ហើយក្នុងការបញ្ចូនខ្លួនទៅពន្ធនាគារតាមដីការសម្រេច របស់តុលាការជាករណីផងដែរ ពាក់ព័ន្ធទៅនិងនេសាទឧប្បករណ៍ខុសច្បាប់នេះ ។
លោកស្រីហីម មារី បានលើកឡើងថា: ក្នុងការកោះហៅពួកគាត់មកប្រជុំនៅ មន្ទីកសិកម្មខេត្ត ពួកគាត់ពុំបានលើកយកករណីលោកវង្ស សាវឿន ដែលបានឲ្យកូនចៅគាត់ដកកាំភ្លើងមកភ្ជង់គាត់នោះទេ បែជាក្រុមការងារដែលមានដូចជាខាងមន្ទីកសិកម្មខេត្ត លោកស្នងការរងនគបាលខេត្ត លោកអភិបាលស្រុកសេសាន និងលោកមេឃុំចូលរួម តែគាត់ឆ្ងល់ថា ហេតុអ្វីមិនលើកយករឿងគាត់ដែលត្រូវ មន្ត្រីជលផលដែលដកកាំភ្លើងមកផ្ជុងគាត់និងប្រមាថដល់អាយុជីវិតនោះ មកដោះស្រាយ បែជាបង្វែលើករឿងការនេសាទ និងរឿងពួកគាត់រស់នៅអណាធិប្បតេយ្យខុសច្បាប់ទៅវិញ រហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយនៅឡើយ បញ្ហារឿងលោកវង្សសាវឿន ឲ្យកូនចៅយកកាំភ្លើងផ្ជុងក្បាលនាងខ្ញុំ នេះវាជាការការប្រមាថនិងគម្រាមដល់អាយុជីវិតពលរដ្ឋស្លូតត្រង់ យ៉ាងធ្ងុនថ្ងរបំផុត ។
ពួកគាត់ក៏សូមសំណូមដល់សមត្ថកិច្ច និងអាជ្ញាធរនពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ និងលោកអភិបាលនៃគណ:អភិបាលខេត្ត ជាពិសេសសម្តេចទាំងពីរជាមាតា បីតាជាតិ ទីណាមានទុក ទីនោះមានវត្តមានលោកទាំងពីរ សូមលោកទាំងពីរមេត្តាជួយដោះស្រាយនិងរកភាពយុត្តិធម៍ ដល់រូបពួកនាងខ្ញុំផងចុះ ដែលរងនូវការប្រមាថយ៉ាងធ្ងុនដល់អាយុជីវិតពួកនាងខ្ញុំ ហើយបច្ចុប្បន្ននេះពួកនាងខ្ញុំកំពង់តែភ័យខ្លាច ចំពោះបុគ្គលខាងលើនេះ ដែលគម្រាមគំហែងនិងតាមយាយីដល់ការរកស៉ី សុទ្ចរឹទត្រឹមត្រូវតាមច្បាប់ មិនដូចការចោទរបស់មន្ត្រីពុករលួយ ឈ្មោះវង្ស សាវឿនធ្វើរបាយការណ៍បំភ្លៃជូនថ្នាក់លើនោះទេ ពួកនាងខ្ញុំសំអាងដោយផ្អែកទៅលើសាក្សី និងឯកសារវត្ថុតាងរូបភាពគ្រប់គ្រាន់ទៅតាមច្បាប់ ។
ជុំវិញរឿងនេះ លោកវង្ស សាវឿន បានបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មានក៏ដូចសាធារណជនថា: គាត់មិនបាមភ្ជង់នោះទេពេលនោះ គាត់បានដឹកនាំកម្លាំងសហការ មាននគបាលប៉ិស្តិ៍ទៅដោះស្រាយ ដោយសន្តិវិធីមិនដូចក្នុងការបកស្រាយរបស់ស្ត្រីឈ្មោះហឹម មារីនោះទេ ដោយថ្ងៃនោះមានអ្នកមកជាមួយលោកមិនបានស្គាល់ឈ្មោះនោះដែរ តែដោយសារតែគេឃើញមានបងប្អូនប្រជានេសាទច្រើន គេមករោមខ្លាចមានរឿងព្រោះសុទ្ធតែខ្មែរអ៉ីស្លាមផងនោះ គេជួយគ្នា ឃើញដូច្នេះ ទើបគេម្នាក់នោះដែលសុំមកជាមួយ ហើយឃើញឡានបិតទ្វារមិនចាក់ឡុក គេក៏ទៅយកកាប៊ូបដែលមានកាំភ្លើងរបស់ខ្ញុំនៅក្នុងនោះ ចេញម៉ែនតែមិនបានភ្ជង់ដូចការចោទនោះទេ ក្រោយមកគេក៏ឲ្យកាំភ្លើងនោះមកខ្ញុំទុកវិញ ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៨ ខែតុលា នៅមិនទាន់មានពន្លឺនិងដំណោះស្រាយនៅឡើយនោះទេ រវាងលោកវង្ស សាវឿន នាយរងខណ្ឌជលផល និងស្ត្រីរងគ្រោះដែលរងនៅការគម្រាម និងឲ្យកូនចៅភ្ជង់កាំភ្លើងរកបាញ់សម្លាប់ស្រ្តីឈ្មោះហឹម មារី បើនៅតែហ៊ានថតឡាយបន្តទៀត ប្រជាពលរដ្ឋនិងមត្តិភាគច្រើនរង់ចាំមើលថា តើចំណាត់ការរបស់សមត្ថកិច្ច និងអាជ្ញាធរខេត្ត ជាពិសេសប្រព័ន្ធតុលាការខេត្តស្ទឹងត្រែង តើដោះស្រាយយ៉ាងណាចំពោះរឿងករណីប្រើប្រាស់អាវុធខុសច្បាប់ខាងលើនេះ ៕ មាស សុផាត