ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាទៅលួចម៉ូតូសណ្ដោងរ៉ឺម៉កបានសម្រេច គេចខ្លួនបាន៦ម៉ោងក្រោយត្រូវសមត្ថកិច្ចមកទាន់ចាប់វាយខ្នោះទាំង៤នាក់ 

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ នាំគ្នាទៅធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉កបានសម្រេចហើយ ព្យាយាមរត់គេចខ្លួនបាត់អស់រយះពេលជាង៦ម៉ោង ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនតែម្តង ។

ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ៤នាក់ ប្រព្រឹត្តិឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ ៤នាក់រួមមាន៖ ១-ឈ្មោះ ណាំ ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ២- ឈ្មោះ អ៊ុន ម៉ារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៣-ឈ្មោះ អោម វិច្ឆិកា ភេទប្រុស មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៤-ឈ្មោះ គង់ មាស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ អ្នកទាំង៤មានសារធាតុញៀន ។

ចំណែកជនរងគ្រោះ ឈ្មោះ សុង មណ្ឌល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅផ្ទះស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:ខូចខាត ៖ ម៉ូតូខូចសោក និងសម្ភារ:ដកហូត ៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាកស្លាកលេខកំពង់ឆ្នាំ1B-4490 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញខណ្ឌសែនសុខ កំពុងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ៕ចន្ទ លីហ្សា


ចែករំលែក៖