ទៅវិញជំនាញរដ្ឋបាលជល ផលនៅក្នុងតំបន់ជាអ្នកឃុបឃិតបើកដៃឲ្យពួកឈ្មួញ នេសាទល្មើសច្បាប់ ដើម្បីផលប្រយោជន៍ ។ ពួកឈ្មួញនិយាយថា គ្រាន់តែបង់លុយ តាមរដូវ តាមការចង់បានរបស់មន្ត្រីជលផល គឺពួកយើងអាចនេសាទល្មើសច្បាប់បានដោយ សេរី ។ មន្ត្រីជលផលធំជាងគេប្រចាំស្រុកបាកាន គឺលោក លឹម សុក្រឹត្យ នាយ ផ្នែករដ្ឋបាលជលផលបាកានជាអ្នកចាត់ចែងទទួលខុសត្រូវចែករំលែកដល់ថ្នាក់ដឹកនាំ របស់ខ្លួនដូចជាលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលជាដើម ។
គេអាចមើលដោយភ្នែកទទេឃើញចំពោះបទល្មើសនៅតំបន់បឹងទន្លេសាបក្នុង ស្រុកបាកាន ដែលពួកមន្ត្រគីជលផលផ្តើមគំនិតឲ្យមានបទល្មើសទាំងនោះ ។ ពួក មន្ត្រីជលផលក្រោមអំណាចលោក លឹម សុក្រឹត អាចនិយាយបានថា គេចុះបង្ក្រាបដែរ តែមិនអស់ ។ ប៉ុន្តែការពិតគឺពួកមន្ត្រីជលផលរបស់លោក លឹម សុក្រឹត ជាអ្នកឃុបឃិត ឲ្យមានបទល្មើសទាំងនោះ ។ បទល្មើសប សាច់អួន ក៏ដូចជាបស្បៃមុងក្រឡាញឹកដែលគេអាចមើលដោយភ្នែកទទេឃើញបានកើតមានយ៉ាងគគ្រឹកគ្រេងព្រោងព្រាតនៅក្នុង ដែនសមត្ថកិច្ចជលផលរបស់លោក លឹម សុក្រឹត ។ អួនស្បៃមុង ក៏ដូចជាបប្រវែងរាប់ គីឡូម៉ែត្រលាតសន្ធឹកលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកបាកាន ដោយមិនមាន ការបង្ក្រាបទាល់តែសោះ ។
ពួកមន្ត្រីជលផលអះអាងថា ឆ្នាំនេះទិន្នផលត្រីមានតិចតួចណាស់ ហើយការនេសាទក៏មិនមានបទល្មើសអ្វីធ្ងន់ធ្ងរដុំកំភួននោះដែរ មានតែប្រជាពលរដ្ឋនេសាទលក្ខណៈ គ្រួសារ ។ ផ្ទុយទៅវិញគឺបទល្មើសនេសាទបានកើតឡើងយ៉ាងសកម្ម ប៉ុន្តែការបង្ក្រាប ហាក់ដូចទន់ដៃស្ទើរគ្រប់ស្ថាប័ន ។ រាល់ឆ្នាំបើពួកមន្ត្រីជលផលមិនបង្ក្រាបេទ គឺឃើញ កម្លាំងសមត្ថកិច្ចផ្សេងៗចុះបង្ក្រាបយ៉ាងសកម្មផងដែរ ។ ប៉ុន្តែឆ្នាំនេះ ក្រៅពីពួកជល ផលស្ងប់ស្ងាត់មានការបង្ក្រាបអ្វីនោះដែរ ។ ការដែលសមត្ថកិច្ចមិនបង្ក្រាបក៏ជាឱកាស មួយដែលអាចឲ្យលោក លឹម សុក្រឹត អនុញ្ញាតឲ្យប្រព្រឹត្តបទល្មើសនេសាទយ៉ាងចំហដោយមិនខ្លាចមានសមត្ថកិច្ចដទៃចុះទៅមើល ៕