ព័ត៌មានទាន់ហេតុការណ៍៖

បទ “សុំទោសកំពង់ចាម” របស់ ហាស់ សំអាតទាក់ចិត្តអ្នកស្តាប់ច្រើន

ចែករំលែក៖

ភ្នំពេញ៖ ភ្ញាក់ផ្អើលក្រោយពីតារាចម្រៀងលោក ហាស់ សំអាត បានបញ្ចេញបទចម្រៀងថ្មីគឺបទ”សុំទោសកំពង់ចាម” ក្នុងផលិតកម្មអាណាចក្រពលករ ដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង។

បើកឆាកដំបូងក្នុងផលិតក​ម្មថ្មីភ្លាម ហាស់ សំអាត ធ្វើឲ្យអ្នកគាំទ្រពេញចិត្តភ្លែតទាំងទឹកដមសំនៀង និងអត្ថន័យខ្លឹមសារនៃវីដេអូ រៀបរាប់អំពីចំណងស្នេហ៍ខកចិត្តមួយដែលធ្លាប់បានកើតមានពិតនៅលើទឹកដីនៃខេត្តកំពង់ចាម។ ក្រោយការបញ្ចេញបទនេះមិនបានមួយសប្តាហ៍ផងអ្នកចូលទស្សនាមានរហូតដល់ជាង២សែនដង។

បទ ចម្រៀង«សុំទោសកំពង់ចាម»មួយនេះបានឆក់យកមនោរម្មណ៍អ្នកស្តាប់ច្រើនព្រោះនិយាយពីស្នេហាបែបយុវវ័យ ដែលមិនសមប្រកប ព្រោះតែមានការ រារាំងពីឱពុកម្តាយខាងប្រុស បានធ្វើអោយនារីជាដៃគូ គិតខ្លី ចង់សម្លាប់ខ្លួន។ ម្ល៉ោះហើយបានធ្វើឲ្យបទក្លាយជាប្រធានបទថ្មីមួយទៀតជុំវិញស្នេហាយុវវ័យ។ដោយសារតែការខិតខំខ្លាំងពីក្រុមការងារផលិតកម្មត្រូវបាននាំគ្នាគិតគូរកអ្វីដែលថ្មីល្អជូនអ្នកគាំទ្រ។

លោកហាស់ សំអាតបានឲ្យដឹងថាបទចម្រៀងនេះត្រូវបានផលិតឡើយដោយយកចិត្តទុក្ខ ដាក់ និងបង្កប់អត្ថន័យអប់រំឲ្យយុវវ័យកុំភ្លើតភ្លើននឹងរឿងស្នេហា ហើយលោកពិតជាពេញចិត្តនឹងស្នាដៃបទចម្រៀងថ្មីលើកដំបូង។

លោកថាផលិតកម្មនឹងពួតដៃគ្នាកសាងសមិទ្ឋិផលឲ្យល្អដោយព្យាយាមតាក់តែងនិពន្ឋបទថ្មីៗទំនុកភ្លេងល្អៗជាស្នាដៃកូនខ្មែរមិនចម្លងពីគេឡើយនេះជាគោលដៅរបស់ផលិតកម្មអាណាចក្រពលករ។លោកថាបទចម្រៀងនេះក៏មានការច្រៀងតបបន្តពីភាគីខាងស្រីដែរគឺពីកញ្ញា ស៊ី សុផលីន។

លោកក៏សុំទោសប្រសិនបើការសម្តែងមានការខុសឆ្គង ហើយលោកនឹងក្រុមការងារផលិតនឹងបន្តសម្រិតសម្រាំង និងបញ្ចេញបទចម្រៀងពិរោះសម្រាប់អ្នកគាំទ្រជាបន្តផងដែរ៕ វឌ្ឍនា


ចែករំលែក៖