ព័ត៌មានទាន់ហេតុការណ៍៖

ប្តីខឹងប្រពន្ឋដុតផ្ទះឆេះខ្ទេច សមត្ថកិច្ចឃាត់ខ្លូនឃាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺះ បុរសជាប្តីចិត្តខ្លាំងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះរបស់ខ្លួន ក្រោយពីមានទំនាស់ជាមួយប្រពន្ឋរួចមក ។ ហេតុការន៍នេះ បណ្តាលអោយងាប់គោ2ក្បាលសម្ភារប្រើប្រាស់មួយចំនួនក្នុងនោះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់1ឡានទើបគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍នេះ កើតឡើងកាលពីវេម៉ោង18និង30នាទី ថ្ងៃទី29 ខែតុលា  ឆ្នាំ 2019  ចំណុចភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពបានអោយដឹងថាមានករណីអគ្គិភ័យមួយបានកើតឡើងម្ចាស់ផ្ទះប្ដីឈ្មោះ ភឿន សម្ភស្ស  អាយុ22ឆ្នាំ  និងប្រពន្ធឈ្មោះ អុីម ហេម អាយុ19ឆ្នាំ រស់នៅភូមិភូមិឃុំកើតហេតុខាងលើ។

ក្នុងហេតុករណ៍នេះ បណ្តាលអោយខូចខាតឆេះផ្ទះអស់ចំនួនមួយខ្នង ទំហំ5*6 ធ្វើអំពីឈើប្រក់ស័ង្គសី សង់ផុតដី(ផ្ទះខ្ពស់)ឆះគ្រែ2 ពូក1 ទូឈើ1 ងាប់2ក្បាល និសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ប្រភពបន្តថា មូលហេតុនៃការឆេះផ្តើមចេញពីទំនាស់ក្នុងគ្រួសារ ដោយប្ដីឈ្មោះ ភឿន សម្ភស្ស ជាអ្នកដុត។ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ភឿន សម្ភស្ស សាកសួរនិងកសាងសំណុំរឿងតាៗនីតិវិធី។

ក្នុងករណីខាងលើបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន05គ្រឿង រថយន្ដស្រុកសំរោងទង01គ្រឿង រថយន្ដស្រុកភ្នំស្រួច01គ្រឿង រថយន្ដការិយាល័យអគ្គិភ័យ03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន01រថយន្ដ៕ សេនាស័ក្តិ


ចែករំលែក៖