ព័ត៌មានទាន់ហេតុការណ៍៖

ខ្លោចចិត្តអាណិតនាយកិ្រន ភរិយាក្បត់ផិតរត់ទៅតាមប្រុសថ្មី

ចែករំលែក៖

ភ្នំពេញ៖ មហាជនទើបនឹងសរសើរសំណាងនាយក្រិន ដែលមានសុភមង្គលរួមរស់ជាមួយភរិយាក្រោយរហូតមានកូនប្រុសស្រី៣នាក់ ប៉ុន្តែនៅពីក្រោយវិញទើបដឹងហើយពិតជារឿងខ្លោចចិត្តអាណិតដល់តារាកំប្លែងមាឌល្អិតរូបនេះ។

ទប់ចិត្តមិនបាននាយក្រិនទម្លាយសាររឿងប្រពន្ធលួចផិតក្បត់ជាមួយប្រុសថ្មីទុកកូនប្រុសស្រីចោល។ នាយក្រិន បានបង្ហោះសារលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញនេះថា ខ្ញុំយំខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ។ នាយក្រិន បន្តបង្ហោះសារថា ស៊ូនៅជាមួយប៉ា ស្រវ៉ាអោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ

សារនេះបានធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំងនិងបានដឹងអំពីបញ្ហាក្នុងគ្រួសារកាន់តែខ្លាំងផងដែរ។ អ្នកដឹងរឿងបានតែអាណិតនាយក្រិនជាខ្លាំង ហើយមានអ្នកខ្លះបានលើកទឹកចិត្តកុំឲ្យនាយបាក់ទឹកចិត្តតស៊ូចិញ្ចឹមកូនដែលនៅតូចៗ។ ប្រភពពីអ្នកជិតដិតបានលើកឡើងថា ប្រពន្ធនាយក្រិនមានសភាពប្លែកច្រើនក្នុងរយៈពេលចុងក្រោយនេះពិសេសគឺនាងមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសម្នាក់ដែលជាអ្នករត់តុនៅក្នុងហាងផឹកស៊ីដែលនាងក្រិនបើកនៅតំបន់ផ្លូវ២០០៤។

ប្រភពថាប្រពន្ធនាយក្រិនទំនងជារស់ចោលនាយនិងកូនៗទៅតាមបុរសនោះបាត់ទៅហើយ។ ទោះជាយ៉ាងណាគេនៅមិនទាន់អាចទាក់ទងទៅនាយក្រិន ដើម្បីទម្លាយពីការបែកធ្លាយព័ត៌មានភរិយាប្រពន្ធផិតក្បត់នេះ បាននៅឡើយទេ។ 

គួរបញ្ជាក់ដែរថាគេចាំបានថា នាយ ក្រិនធ្លាប់បានផ្សាភ្ជាប់ចំណងស្នេហ៍ជាមួយនារីអ្នកអ៊ុតសក់ម្នាក់នៅ ក្រុងព្រះសីហនុ ឈ្មោះ ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា និងចូលរោងការកាលពីអំឡុងណាក់កណ្តាល  ឆ្នាំ២០០៩ និងទទួលបានចំណងដៃកូនប្រុស ម្នាក់។ នាយក្រិន បានដាក់ពាក្យបណ្តឹងសុំលែងលះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើម ឆ្នាំ២០១១ ក្រោមមូលហេតុយ៉ាងខ្លីថារស់នៅជាមួយគ្នាមិនចុះសម្រុង។  នាយក្រិននិងភរិយាទី២ឈ្មោះយ៉ាយ៉ាវ័យ ២៦ឆ្នាំបានរួមរស់នឹងគ្នាប្រមាណជាង៦ឆ្នាំមកហើយ ។ ចំណងស្នេហ៍នេះពួកគេ ទទួលបានតំណក់ឈាមកូនប្រុស២នាក់ និងស្រីម្នាក់។ ក្រោយចាប់ដៃគ្នាជាមួយភរិយាក្រោយនាយក្រិនបានបើកហាងផឹកស៊ីនៅផ្លូវម៉ៃដា។ 

នៅពេលនេះ នាយ ក្រិន និងនាង យ៉ា មានកូនប្រុស២នាក់ដែលកូនច្បងមានវ័យជិត៦ឆ្នាំហើយហើយមានកម្ពស់ ស្មើឪពុកហើយដែរ និងកូនស្រីពៅមានវ័យជាង១ឆ្នាំ៕ វឌ្ឍនា

 


ចែករំលែក៖