ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេង​ទំនើង​ប្រុសស្រី​ ៣នាក់​ ​ក្រោ​យធ្វេីសកម្មភាព​គប់ក​ញ្ចក់រថយន្ដ​ អ្នកដទៃនា​ពេ​លរាត្រី​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគប់កញ្ចក់ឡានមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងលាវ ដោយឃាត់ខ្លួនបានយុវជនស្រីប្រុសចំនួន ៣នាក់។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមយុវជនស្រីប្រុសទាំង ៣នាក់រួមមាន ទី១-ឈ្មោះ ជួន វិន ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកបរម៉ូតូ។ ទី២-ឈ្មោះ ឡេង ស្រីកា ភេទស្រី អាយុ ១៩ឆ្នាំ ជាអ្នករួមដំណើរ។ និងទី៣-ឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ ២៣ឆ្នាំ ជាអ្នករួមដំណើរ។ ក្រុមយុវជនទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-0404។

ប្រភពីពីសមត្ថកិច្ចដដែលបានបន្ថែមថា នៅវេលាម៉ោងកើតហេតុខាងលើ ក្រុមយុវជនទាំង៣នាក់ខាងលើ បានយកផ្លែដូងដែលផឹកទឹកអស់គប់ទៅលើរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 4A-8899 បើកបរដោយឈ្មោះ វ៉ែន វី ភេទប្រុស អាយុ ៣៧ឆ្នាំ បណា្តលឲ្យរថយន្តបែកកញ្ចក់ផ្នែកខាងមុខយ៉ាងដំណំ ។

បន្ទាប់ពីកើតហេតុ ក្រុមជនបង្កបានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ តែត្រូវរថយន្តរងការខូចខាតខាងលើ ដេញតាមរហូតមកទាន់នៅចំនុចផ្ទះសំណាក់មួយកន្លែង ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួចបានរាយការណ៍ជូនសមត្ថកិច្ចពីករណីនេះ។ បច្ចុប្បន្ន ក្រុមជនបង្ក ត្រូវសមត្ថកិច្ចយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមច្បាប់ ៕ សេនាស័ក


ចែករំលែក៖