ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសហការឃាត់ខ្លួន​ជនសង្ស័យ​២នាក់​ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ២០១៩ កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ សហការជាមួយកម្លាំងនគរបាលចរាចរណ៏ បង្ក្រាប​បានបទល្មើសគ្រឿងញៀន នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។

១.ឈ្មោះ ធឿន ហេង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ មុខរបរកម្មករ​។ ២.ឈ្មោះ ពឿន តុង ភេទប្រុស អាយុ​២២ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ មុខរបរកម្មករ។​

សមត្ថកិច្ចបញ្ជាក់ថា បានដកហូត វត្ថុតាងរួមមាន​ ម្សៅសារធាតុ​ញៀន​ចំនូន​០២កញ្ចប់​ (ធំ០១ តូច០១) និងទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖