ភ្នំពេញៈ ស្ត្រីម្នាក់រួមដំណើរ និងកូនតូចពីរនាក់ទៀតបានបើករថយន្តជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្តខូចខាតផ្នែកមុខសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងមុខសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ២១៧កែងផ្លូវ២១៣សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញស្ត្រីម្នាក់រួមដំណើរ និងតូចពីនាក់ទៀតបើករថយន្តម៉ាក Toyota Hilux Vigo មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AN-4372 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តោលឲ្យបាក់អស់១កង់ខ្នាតចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែង រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ