ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ករណីរំលោភទំនុកចិត្ត

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ករណីរំលោភទំនុកចិត្ត(ខ្ចីម៉ូតូមិត្តភក្តិមិនប្រគល់ឲ្យវិញ) ដើម្បីផ្តន្ទាទោសតាមច្បាប់ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា គីបចាប អាយុ ៤៤ឆ្នាំ ត្រូវបានជនរងគ្រោះជាមិត្តភក្តិប្តឹង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឲ្យជួយឃាត់ខ្លួនរូបគេ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ម៉ោង៩ព្រឹក នៅចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ព្រៃវែង 1K-8398 ជិះទៅបាត់ដោយមិនបានប្រាប់ម្ចាស់ម៉ូតូឲ្យដឹង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ រំលងអធ្រាត ហើយបានបិទទូរស័ព្ទខ្លួន កុំឲ្យម្ចាស់ម៉ូតូ តេចូលថែមទៀតផង។

រហូតដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ រូបគេ បានជិះម៉ូតូនោះ មកវត្តកប់ស្រូវ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ត្រូវម្ចាស់ម៉ូតូឃើញ បានរាយការណ៍ប្តឹងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌព្រែកព្នៅ ឃាត់ខ្លួនតែម្តង ៕ ជ្រោយពេជ្រ


ចែករំលែក៖