ព័ត៌មានទាន់ហេតុការណ៍៖

ទារកទើបកើតមិនទាន់ដឹងក្តីត្រូវម្តាយចិត្តខ្មៅយកទៅបោះចោលលើគំនរសំរាមរហូតស្លាប់

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ម៉ោងប្រហែលជា៨ជាងមានប្រជាការពារប្រទះឃើញសពទារ កដែលត្រូវម្តាយឪពុកចិត្តខ្មៅបានបង្កើតគ្នាហើយ យកទៅបោះចោលលើគំនរសំរាមបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបង្កមានការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង
០៩នោង៥៥នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ ៩០៧នៅចំណុចជាប់នឹងរបង សាលាបឋមសិក្សាទួលសង្កែដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាការពារសង្កាត់ទួលសង្កែ1បានអោយដឹងថា
មុនពេលកើតហេតុ ម៉ោងប្រហែលជា៨យប់ គឺមានអ្នករស់នៅក្បែរនឹងកន្លែងកើតហេតុប្រាប់ថា មានក្មេងកាយសំរាមទៅឃើញមានសពទារកច្រកក្នុងថង់ពណ៌ស ហើយសពមានប្រឡាក់សុទ្ធតែឈាមដោយមានទងផ្សិត ទើបបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋនាំគ្នាខឹងយ៉ាងខ្លាំងទៅលើម្តាយ នោងឪពុកចិត្តខ្មៅដោយបង្កើតគ្នាហើយចោលគ្នាទៅគំនសំរាមបែបនេះ មិនដឹងថា មានមូលហេតុអីនោះទេ បានជាដាច់ចិត្តហ៊ានធ្វើដល់ថ្នាក់នេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចរួមជាមួយបងប្អូនប្រជាពលរដ្ឋនាំគ្នាលើសពក្មេងប្រុសទើបតែកើតយកបូជានៅវត្តទួលសង្កែផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖