ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានមនុស្សម្នា និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោងជាង១៨ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩  នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ ក្នុងភូមិតាកុល  ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងម៉ូតូម៉ាក Suzuki Smas ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1A -7727 និងរថយន្តម៉ាក Kia ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B- 8197 ក្នុងទិស
ដៅច្រាស់គ្នា ។

ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យអ្នកបើកបរ ម៉ូតូឈ្មោះ គឺម សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង  ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង អ្នករួមដំណើរជាមួយឈ្មោះ វុន ដេត ភេទប្រុស អាយុ១៨ឆ្នាំ  ជនជាតិខ្មែរ  នៅភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់។

ចំពោះអ្នកបើកបររថយន្ត ក្រោយពេលកើតហេតុបានរត់គេចខ្លួន រីឯមធ្យោបាយបង្ករ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំ ដោះស្រាយទៅតាមនីតិវិធី ៕  ចន្ថា


ចែករំលែក៖