សមត្ថកិច្ចបានបញ្ជាក់ថា យុវជនដែលធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ ឈឿន វិបុល អាយុ ២៨ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។
ប្រភពព័ត៌មានពីស្រ្តីដែលជាម្តាយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ក្នុងអំឡុងពេល២ថ្ងៃ មុនពេលកើតហេតុ កូនប្រុសរបស់គាត់តែងតែបានពោលប្រាប់គាត់ថា រូបគេហាក់បីដូច ជាមានអាការមិនសូវស្រួល ដោយចេះតែឃើញមានគេដេញចាប់ ដេញវាយ ដេញចង ហើយរហូតថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញវេលាម៉ោង ៩ ព្រឹក ជនរងគ្រោះ ក៏បានដឹកគោយកទៅចងឲ្យស៊ីស្មៅនៅក្បាលស្រែ ខាងក្រោយភូមិចម្ងាយប្រហែលជាមួយគីឡូម៉ែត្រពីផ្ទះ ហើយក៏បាត់មិនឃើញមកផ្ទះវិញ រហូតយប់ក្រុមគ្រួសារនិងប្រជាពលរដ្ឋក្នុងភូមិក៏បាននាំគ្នាដើររកទាំងយប់ផងដែរតែមិនប្រទះឃើញនោះឡើយ។
លុះព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមគ្រួសាររួមនិងអ្នកភូមិក៏បានដើររកម្ដងទៀតនៅគ្រប់ទីកន្លែងតែក៏នៅរកមិនឃើញ។ លុះនៅវេលាម៉ោង ១២ និង ២៥នាទីថ្ងៃទី៦ ខែមវិច្ឆិកា ទើបម្ដាយរកកូនរបស់គាត់ឃើញ បានស្លាប់នៅក្រោមដើមឈើ ដោយយកខ្សែគោ ចងកនឹងដើមឈើស្លាប់បាត់ទៅហើយ។
ក្រោយពីប្រទះឃើញសាកសព ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច ពេលដែលសមត្ថកិច្ចធ្វើកោសល្យវិច័យ បានសន្និដ្ឋានជាដំបូងថា យុវជនរូបនេះ ពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ៕ ចន្ថា