ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរម៉ាឡេស៊ីថា ឃុំខ្លួន​អនុប្រធានគណបក្សប្រឆាំង​ប្រទេសកម្ពុជា

ចែករំលែក៖

ប្រភពព័ត៌មានរ៉យទ័របានផ្សាយ​នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប៉ូលិសអន្តោប្រវេសន៍​របស់ម៉ាឡេស៊ី បានចាប់ឃុំខ្លួន​អ្នកស្រី មួ សុខហួ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្ស​ប្រឆាំងមួយ​ត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជា ។ ប្រភពរ៉យទ័រ​បានស្រង់ព័ត៌មាននេះ​ពីមន្ត្រី​ដែល​ដឹងអំពីកិច្ចការ​នេះ ហើយស្នើសុំមិនបញ្ចេញឈ្មោះ។

ប្រភពបានបញ្ជាក់ថា ការចាប់ឃុំខ្លួននេះ នៅមុនពេលគម្រោងវិលត្រឡប់​របស់មេដឹកនាំគណបក្សសង្គ្រោះ​ជាតិ​ដែលនិរទេសខ្លួន ដែលក្នុងនោះ​មានលោកស្រី មួ សុខហួ និងលោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សនោះ ។

នាយកដ្ឋាន​ប៉ូលិសអន្តោប្រវេសន៍​ម៉ាឡេស៊ី​មិនទាន់អាចឆ្លើយព័ត៌មានស្តីអំពីការឃុំខ្លួនខាងលើនេះ ដល់អ្នកសារព័ត៌មានរ៉យទ័រនៅឡើយទេ ៕


ចែករំលែក៖