ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវបណ្ដាលអោយរបួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តកំពង់ធំៈ  គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកនឹងម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្រ្ដីចំណាស់ម្នាក់រងរបួសធ្ងន់ និងបុរសចំណាស់ម្នាក់ទៀររបួសស្រាលខូចខាតរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃសៅរ៍ ១៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រ១៣៦-១៣៧ ភូមិស៊ីវត្ថា ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ 1I.5693 (បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត) ដោយឈ្មោះ ញ៉ែម យាន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ (របួសស្រាល) (មិនពាក់មួកសុវត្ថិភាព)  ឌុបប្រពន្ធឈ្មោះ យិន តារា អាយុ៥៧ មុខរបរកសិករ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ រថយន្តម៉ាកកាមរី(បាឡែន) ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2Z.7826(បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ ភីន ម៉ាទិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរបើកបររថយន្តឈ្នួល (មិនរបួស)  នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីសួរបំភ្លឺ។

មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖