ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះដណ្ដើមទីតាំងព្រះវិហារសតវត្សទី 16 រវាងសាសនាហិណ្ឌូនិងក្រុមជនមូស្លីមនៅក្នុងប្រទេសឥណ្ឌាត្រូវបានដោះស្រាយ

ចែករំលែក៖

តុលាការកំពូលរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចប្រគល់ទីតាំងសាសនា នៅភាគខាងជើង នៃ Ayodhya ដែលមានជម្លោះជាយូរអង្វែងមកហើយនោះ ប្រគល់ទៅឲ្យអ្នកកាន់សាសនាហិណ្ឌូ ដោយបដិសេធការអះអាង​របស់​ជន​ជាតិម៉ូស្លីម នៅលើទឹកដីនេះ ដែលវិហារអ៊ីស្លាម នាសតវត្សរ៍ទី១៦ ហើយឈានទៅដល់ការបំផ្លាញ ដោយក្រុមហិណ្ឌូហិណ្ឌូ កាលពីអំឡុងខែធ្នូ ឆ្នាំ ១៩៩២។

សាលដីកានោះ បានចេញចំពេលមានសន្តិសុខល្អ នៅក្នុងផ្នែកជាច្រើន នៃប្រទេសឥណ្ឌាដើម្បីការពារកុំឲ្យមានអំពើហិង្សាខាងសាសនាកើតឡើងម្តងទៀត បន្ទាប់ពេលមានការផ្ទុះអំពើហិង្សា ទៅលើទីតាំងវិហារអ៊ីស្លាមនោះ។ ស្របពេលមានការចេញសាល​ដីកានោះដែរ អាជ្ញាធរ បានដាក់ពង្រាយកងកម្លាំងសន្ដិសុខចំនួន៥ពាន់នាក់ នៅក្នុងតំបន់នោះ ដើម្បីបង្ការនូវអំពើហិង្សា ដែលអាចកើតឡើងជាយថាហេតុ​។ រីឯសាលារៀន និងមហាវិទ្យាល័យ នៅក្នុងតំបន់ Ayodhya ក៏ត្រូវបិទទ្វារ រយៈពេលពេញ១មួយថ្ងៃ ផងដែរ។

នៅទីក្រុងបុមបៃ កាលពីអំឡុងឆ្នាំ១៩៩២ មានមនុស្សជិត៩០០នាក់ ត្រូវបានសម្លាប់ នៅក្នុងកុបកម្ម  រយៈពេលមួយសប្តាហ៍ ខណៈក្រុមអ្នកកាន់សាសនាហិណ្ឌូ បានតម្រង់គោលដៅទៅលើប្រជាជនម៉ូស្លីម ដែលប្រមូលផ្តុំគ្នាជាង៤នាក់ នៅកន្លែងណាមួយ ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន។

ជាមួយនឹងដំណោះស្រាយជម្លោះអូសបន្លាយយ៉ាងយូរទៅលើទីតាំងសាសនា តាមផ្លូវច្បាប់នោះ លោក Narendra Modi នាយករដ្ឋមន្រ្ដីឥណ្ឌា ក៏បានអំពាវនាវ តាមបណ្ដាញសង្គម Twitter សុំឲ្យមានភាពស្ងប់ស្ងាត់។ លោនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សាលដីកានេះ មិនបានបង្ហាញឲ្យឃើញពីការឈ្នះ ឬចាញ់ សម្រាប់ទីតាំងប្រាសាទ Babri Masjid ដែលបានកសាងឡើង នៅឆ្នាំ១៥២៨ ហើយត្រូវបំផ្លាញ ដោយជនជាតិហិណ្ឌូ ដែលគេមានជំនឿថាទៅលើទី​តាំងនោះ ថាជាប្រាសាបុរាណ និងជាកន្លែងកំណើតរបស់ព្រះរាម ទេវរបស់សាសនាហិណ្ឌូ។

ភាពតានតឹង រវាងអ្នកកាន់ហិណ្ឌូ និងមូស្លីម នៅលើផ្ទៃដី ១,១ ហិកតា នោះ បានកើតឡើង តាំងពីយូរណាស់មកហើយ។ ប៉ុន្តែក៏នៅមានប្រវត្តិរបស់សហគមន៍ខ្លះ នៅតែបួងសួង នៅក្នុងវិហារអ៊ិស្លាម ដែលត្រូវបានកម្ទេចចោលនោះ។ អ្នកកាន់សាសនាហិណ្ឌូ បានប្រើទីធ្លាខាងក្រៅ ខណៈប្រជាជនម៉ូស្លីមបានចូលអធិស្ឋានតាមជំនឿសាសនារបស់ពួកគេ នៅខាងក្នុង។

សាលដីកាជាឯកច្ឆន្ទ សម្រេចដោយចៅក្រម៥រូប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានទទួលស្គាល់គំនិតរបស់អ្នកបុរាណវិទូថា  វិហារនេះត្រូវបានសាងសង់លើរចនាសម្ព័ន្ធចាស់ៗមួយចំនួន តែថាវាមិនអាចត្រូវបានបង្កើតឡើង ជាសំណង់ប្រាសាទនោះទេ។

ទោះជាយ៉ាងណា អ្នកនយោបាយដែលកាន់សាសនាម៉ូស្លីម បានសម្ដែងការមិនពេញចិត្តនឹងសាលដីកានេះទេ៕


ចែករំលែក៖