អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២០ ខែមីនា តាម ម៉ោង ក្នុងតំបន់ នៅក្នុងកិច្ចប្រជុំលើកទី ១៤៤ នៃ គណៈកម្មាធិកា អូឡាំពិក អន្តរជាតិដែលធ្វើឡើងនៅប្រទេសក្រិក លោកស្រី Kirsty Coventry ជា បេក្ខ ជន ឈរ ឈ្មោះ បានឈ្នះ ការបោះឆ្នោតជុំទីមួយដោយទទួល បានសំឡេង គាំទ្រ ច្រើន លើសលប់ ហើយត្រូវបានតែង តាំង ជាប្រធា នថ្មី នៃ គណៈកម្មាធិកា អូឡាំពិក អន្តរជាតិ ។ លោក ស្រី Kirsty Coventry បានក្លាយជាប្រធានស្ត្រីដំបូង នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានដំបូង ដែល មកពីអាហ្វ្រិក។
គេហទំព័រ «CCFR China state-controlled media » សូម បញ្ជាក់ ថា លោកស្រី Kirsty Coventry កើតនៅឆ្នាំ ១៩៨៣ មាន សញ្ជាតិហ្សីមបាវេ។ លោកស្រី ជា ម្ចាស់ មេដាយ មាស ក្នុង វិញ្ញាសាហែល របៀប ផ្ងារ ចម្ងាយ ២០០ ម៉ែត្រ ផ្នែក នារី ក្នុង ព្រឹត្តិការណ៍កីឡា អូឡាំពិក ក្រុង អាថែន ឆ្នាំ ២០០៤ និង ព្រឹតិ្ត ការណ៍ កីឡា អូឡាំពិក ក្រុង ប៉េកាំង ឆ្នាំ ២០០៨ ។ លោកស្រី នឹងចូល កាន់តំណែង ជា ប្រធាន ទី ១០ នៃ គណៈកម្មាធិការ អូឡាំពិក អន្តរជាតិ បន្ទាប់ពី លោក Thomas Bach នៅ ខែ មិថុនា ឆ្នាំ២០២៥ នេះ៕
ដោយ ៖ សិលា