ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២នាក់ដេញកាប់យុវជនម្នាក់កំពុងជិះម៉ូតូស្លាប់ផ្អើលក្រុងស្វាយរៀងទាំងព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរោមរោមមើលយ៉ាងច្រើនកុកកុញខណះយុវជនម្នាក់បានរងរបួសធ្ងន់ត្រង់ក្បាលហូឈាមធ្ងន់ធ្ងន់ បន្ទាប់ពីត្រូវជនសង្ស័យ២នាក់ជិះម៉ូតូកាន់ដាវដេញកាប់ក្រោយពីមានជម្លោះពាក្យសំដីគ្នាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចខាងលិចស្ពានគយត្របែកស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះវ៉ា វិសាល អាយុ១៩ឆ្នាំ និស្សិត រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ចំណែកជនសង្ស័យត្រូវបានស្គាល់ឈ្មោះឈ្មោះប្រាក់ សុភារាជ(ហៅពៅ)អាយុ១៩ឆ្នាំសិស្សរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀងបានរត់គេចខ្លួននិងឃាត់បានម្នាក់ទៀតឈ្មោះអេង វាចាអក្ខរ៉ា អាយុ១៦្នាំសិស្សរស់នៅភូមិកៀនសាំងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុគេឃើញជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកឌូក និងមានកាន់ដាវសាំមេរ៉ៃដកាប់នៅ កាប់ទៅលើយុវជនម្នាក់ដែលកំពុងជិះម៉ូតូនៅចំណុចខាងលិចស្ពានគយត្របែកទៅលើជនរងគ្រោះចំក្បាលធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទើបជនសង្ស័យទាំង២ជិះគេចខ្លួន ប៉ុន្តែសមត្ថកិច្ចស្រាវជ្រាវឃាត់បានម្នាក់មកសាកសួរ។

ក្រោយមក ជនរងគ្រោះបានហូរឈាមជោកខ្លួន និងត្រដាបត្រដួសលើកម៉ូតូជិះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ស្វាយរៀងអកុសលហូរឈាមច្រើនពេកក៏បានដាច់ខ្យល់ស្លាប់គួរអោយអាសូរ ។

បច្ចុប្បន្នបក្សពួកជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគបាលក្រុងស្វាយរៀង ដើម្បីសាកសួរបន្ត រីឯសាកសពប្រគល់អោយឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹមសុថាន


ចែករំលែក៖